ទីក្រុងភាគខាងជើងប្រទេសកូសូវ៉ូ មានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងណាតូបន្តការឃ្លាំមើលតឹងរឹង

2023/06/04 09:32:39 pm        240

មានសភាពស្ងប់ស្ងាត់នៅក្នុងទីក្រុង Zvecan និង Leposavic ភាគខាងជើងនៃប្រទេសកូសូវ៉ូ កាលពីថ្ងៃសៅរ៍ (៣ មិថុនា) មួយសប្តាហ៍បន្ទាប់ពីភាពតានតឹងបានឈានដល់អំពើហិង្សាបន្ទាប់ពីអភិបាលក្រុងជនជាតិអាល់បានីចូលកាន់តំណែងនៅក្នុងក្រុងដែលមានប្រជាជនស៊ែរប៊ីរស់នៅភាគច្រើន ។

ប្រជាជនស៊ែរប៊ីភាគច្រើនបានធ្វើពហិការមិនចូលរួមការបោះឆ្នោតក្នុងស្រុកកាលពីខែមេសា ដែលអនុញ្ញាតឱ្យអភិបាលក្រុងត្រូវជាប់ឆ្នោតដោយចំនួនអ្នកទៅបោះឆ្នោតតិចជាង ៤% ។

កងកម្លាំងរក្សាសន្តិភាពណាតូ ៣០ នាក់ និងជនជាតិស៊ែរប៊ី ៥២ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុង Zvecan កាលពីថ្ងៃចន្ទ (២៩ ឧសភា) ដែលជំរុញឱ្យអង្គការណាតូប្រកាសថាខ្លួននឹងបញ្ជូនកម្លាំងបន្ថែមទៀតពីលើកងកម្លាំងចំនួន ៧០០ នាក់ដែលខ្លួនបានបញ្ចូនទៅរួចហើយនោះ ធ្វើដំណើរទៅកាន់ប្រទេសតំបន់បាល់កង់មួយនេះ ដើម្បីពង្រឹងបេសកកម្មខ្លួនមានកងកម្លាំងចំនួន ៤.០០០នាក់ ។ ចំណាត់ការរបស់នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ក្នុងការតែងតាំងអភិបាលក្រុងថ្មី ត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ មិថុនា)ថា ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូលោក Kurti និងប្រធានាធិបតីស៊ែរប៊ីលោក Aleksandar Vucic ដោយបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពក្នុងប្រទេសនេះ និងជំរុញឱ្យភាគីទាំងអស់កាត់បន្ថយជម្លោះ។

កូសូវ៉ូបានប្រកាសឯករាជ្យជិតមួយទសវត្សរ៍មកហើយបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អង្គការណាតូ បានបណ្តេញនគរបាលនិងកងទ័ពស៊ែរប៊ីចេញពីអតីតខេត្តរបស់ខ្លួន។ ប្រទេសស៊ែរប៊ី និងប្រជាជនស៊ែរប៊ីប្រមាណ ៥០.០០០នាក់ នៅភាគខាងជើងកូសូវ៉ូមិនទទួលស្គាល់ទីក្រុង Pristina ហើយនៅតែចាត់ទុកកូសូវ៉ូជាផ្នែកមួយនៃប្រទេសស៊ែរប៊ីដដែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        39
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        71
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm