អ៊ីស្រាអែលបានជម្លៀសមនុស្សម្នាក់ដែលរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីបនៅថ្ងៃសៅរ៍ (៣ មិថុនា)នេះ ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sokora ។

យោធាអ៊ីស្រាអែល បាននិយាយថា ទាហានរបស់ខ្លួនបីនាក់ និងខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់នៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយអ្នកនាំពាក្យយោធា បាននិយាយថា មនុស្សមួយក្រុម បានជ្រៀតចូលព្រំដែន ដែលនាំឱ្យមានការបាញ់ប្រហារនេះកើតឡើង។
មានទាហានពីរនាក់ ត្រូវបានបាញ់សម្លាប់ នៅជិតព្រំដែននោះ។
ខ្មាន់កាំភ្លើង និងទាហានអ៊ីស្រាអែលទី៣ម្នាក់ ត្រូវបានសម្លាប់ក្នុងការប្រឈមមុខដាក់គ្នា ក្នុងទឹកដីអ៊ីស្រាអែលប៉ុន្មានម៉ោងក្រោយមក។
ប្រភពពីប្រទេសអេហ្ស៊ីប បាននិយាយថា យុវជនប្រដាប់អាវុធមួយក្រុម ដែលអាចជាអ្នករត់ពន្ធគ្រឿងញៀន បានបាញ់ទៅលើខ្សែការពាររបស់អ៊ីស្រាអែល ដែលនាំឱ្យមានការបាញ់តបតគ្នា។ សេចក្តីថ្លែងការណ៍របស់យោធាអេហ្ស៊ីប ក្រោយមកបាននិយាយថា បុគ្គលិកសន្តិសុខអេហ្ស៊ីបម្នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
ក្រោយមក យោធាអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណការលួចចូលទៅក្នុងទឹកដីអ៊ីស្រាអែល ហើយកងកម្លាំងរបស់ខ្លួនត្រូវបានបាញ់ នាំឱ្យមានការបាញ់ប្រហារកើតឡើងដែលខ្មាន់កាំភ្លើង និងទាហានអ៊ីស្រាអែលទី៣ ត្រូវបានសម្លាប់។ កាលឆ្នាំ ១៩៧៩ អេហ្ស៊ីបបានក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល៕
