មានការដើរដង្ហែក្បួនស្ងៀមស្ងាត់ក្នុងប្រទេសម៉ិកស៊ិក ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ បន្ទាប់ពីសាកសព ត្រូវបានរកឃើញចំនួន៤៥បាវ

2023/06/05 12:24:16 am        320

មនុស្សរាប់សិបនាក់បានដើរដង្ហែក្បួនក្នុងភាពស្ងៀមស្ងាត់ក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ (២ មិថុនា) ដើម្បីទាមទារយុត្តិធម៌សម្រាប់បុគ្គលិកមជ្ឈមណ្ឌលហៅទូរស័ព្ទ ដែលត្រូវបានចាប់ពង្រាត់នៅក្នុងប្រទេសម៉ិកស៊ិក ហើយសាកសពរបស់ពួកគេ ត្រូវបានគេបញ្ជាក់ថា ត្រូវបានរកឃើញក្នុងសប្តាហ៍នេះក្នុងបាវចំនួន ៤៥ ដែលបានបោះចោលក្នុងជ្រោះមួយ។

ក្រុម​សាច់ញាតិ​ និង​មិត្តភ័ក្ដិ បានចូលរួមដង្ហែក្បួន​ដោយ​ស្ងៀមស្ងាត់​ដោយ​កាន់បដា និងស្លាកសញ្ញា​ដែល​មានរូបថតបុគ្គលិកមជ្ឈមណ្ឌលហៅទូរស័ព្ទចំនួនប្រាំពីរនាក់​ដែលបាត់ខ្លួន ហើយ​ទាមទារ​រកយុត្តិធម៌សម្រាប់ពួកគេ​ និងម្នាក់ទៀត​បានបាត់ខ្លួននៅក្នុងរដ្ឋនេះ។

ក្រុមរដ្ឋអាជ្ញារដ្ឋ Jalisco កាលពីថ្ងៃព្រហស្បតិ៍ (១ មិថុនា) ​បាននិយាយថា សាកសព​មនុស្សដែល​ត្រូវបានគេរកឃើញនៅក្នុងបាវនៅជាយក្រុង Guadalajara ហាក់ដូចជារបស់បុគ្គលិកដែលបាត់ខ្លួន ប៉ុន្តែនៅតែស្ថិតក្រោមការធ្វើតេស្តផ្នែកនីនិកោសល្យវិទ្យា ដើម្បីកំណត់អត្តសញ្ញាណជន​រងគ្រោះជាផ្លូវការ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បច្ចុប្បន្នមានមនុស្សជាង ​១០០.០០០នាក់ កំពុងបាត់ខ្លួននៅក្នុង​ប្រទេសម៉ិកស៊ិក ជាទីដែលក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងបាន​បំផ្លាញផ្នែកខ្លះ​នៃប្រទេស។ ជាពិសេសរដ្ឋ Jalisco ​គឺជាតំបន់ពិសសសម្រាប់ក្រុមជួញដូរមនុស្សធំៗ រួមទាំង​ក្រុមឧក្រិដ្ឋកម្ម Jalisco New Generation ​និងក្រុមគូប្រជែង Nueva Plaza ផងដែរ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm