នគរបាល​វៀតណាម​ ផ្ដល់​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​ ដល់​នគរបាល​កម្ពុជា​

2021/05/11 12:46:40 am        155

​ភ្នំពេញ៖ នគរបាល​ក្រុង​ហូជីមិញ និង​ខេត្ត​ឡុង អាង ប្រទេស​វៀតណាម បាន​ឧបត្ថម្ភ​សម្ភារៈ​សុខាភិបាល និង​ថវិកា​មួយ​ចំនួន​ជូន​នគរបាល​រាជ​នី​ភ្នំពេញ នគរបាល​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខណៈ​សម្ភារៈ​ទាំងនេះ ​បាន​បង្ហាញ​នៅ​កិច្ច​សហប្រតិបត្តិការ​រ​វាង​នគរបាល​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​ប្រសើ​បន្ថែមទៀត​។​

​ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​សុខាភិបាល ដែល​ជា​ជំនួយ​របស់​នគរបាល​វៀតណាម​នេះ គឺ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា​នេះ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វលិ៍​ល ខេត្ត​ស្វាយរៀង និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៊ិន ហៀ​ប ខេត្ត​ឡុង​អាង ដោយ​គណៈប្រតិភូ​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង និង​ខេត្តព្រៃវែង ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តំណាង​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នង​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំណែក​ភាគី​នគរបាល​ក្រុង​ហូជីមិញ និង​នគរបាល​ខេត្ត ឡុង អាង ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ស្នងការរង​នគរបាល​ក្រុង​ហូជីមិញ​។​

​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ស្នងការ​រង​នគរបាល​ក្រុង​ហូជីមិញ បាន​លើក​ឡើ​ថា ការឧបត្ថម្ភ​នូវ​គ្រឿង​សម្ភារៈ​សុខាភិបាល និង​ថវិកា​នៅ​ពេលនេះ គឺជា​ការ​បង្ហាញ​នូវ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រឹតចំណង​មិត្តភាព​សាមគ្គីភាព រវាង​នគរបាល​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​ការ​ចែករំលែក​បទពិសោធន៍​សម្រាប់​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​ប្រឈម​ចំពោះមុខ នៃ​ការ​រាតត្បាត នៅក្នុង​ប្រទេស​ទាំងពីរ​នោះ​។​

​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​លើកឡើង​ទៀត​ថា នគរបាល​កម្ពុជា និង​នគរបាលវៀតណាម កន្លងមក ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ មិនឱ្យ​ឆ្លង​ចូល​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​នោះ​ឡើយ ហើយ​ជាង​នេះ​ថែមទៀត លោក ក៏បាន​ជម្រាប​ជូន​កម្ពុជា​ឱ្យ​ដឹង​អំពី​សភាពការណ៍​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន​នេះ នៅតែមាន​កត្តា​ស្មុគស្មាញ​ច្រើន ហើយ​ការ​ឆ្លង​ចូលក្នុង​សហគមន៍ អាច​ផ្ទុះឡើង​គ្រប់​ពេល​និង​គ្រប់​ទីកន្លែង ហើយ​កម្លាំង​នគរបាល​ប្រទេស​វៀតណាម​ទាំងមូល​បាន​នៅ​ឈរ​ជួរមុខ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​។​

​​ថ្លែង​នៅ​ក្នុង​ពិធី​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ចំពោះ​នគរបាល​ប្រទេស​វៀតណាម ដែល​បាន​បរិច្ចាគ​នូវ​សម្ភារៈ​សុខាភិបាល និង​ថវិកា​មួយចំនួន ជូន​ដល់​នគរបាល រាជធានី​ភ្នំពេញ និង នគរបាល​ខេត្ត​ទាំង​២ ស្វាយរៀង ព្រៃវែង ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​សម្រាប់​កងកម្លាំង​នគរបាល​កម្ពុជា ប្រើប្រាស់​បង្ការ​កូ​វីដ​១៩ ទន្ទឹម​ដែល​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នេះ​។​

​​សូម​បញ្ជាក់​ថា ​សម្ភារៈ​សុខាភិបាល​ដែល​នគរបាល​ក្រុង​ហូជីមិញ សហការ​ជាមួយ​នគរបាល​ខេត្ត​ឡុង អាង ឧបត្ថម្ភ​ជូន​នោះ​រួមមាន​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួលបាន​ម៉ាស់​ចំនួន​១២​កេស​ធំ ស្មើនឹង​៣​ម៉ឺន​ម៉ាស់ ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៣០​ធុង ថវិកា​ចំនួន​២០០​លាន​ដុង និង​ឯកសណ្ឋាន​មួយចំនួន​។ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ក្នុង​មួយ​ខេត្ត ទទួល​បាន​ម៉ាស់​ ៤​កេស​ធំ​, ថ្នាំ​សម្លាប់​មេរោគ​២០​ធុង និង​ថវិកា ​១០០​លាន​ដុង វៀតណាម​៕ ​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm