អាមេរិក៖ នាវាចម្បាំងចិន ដែលបានបើកចូលកៀកប្រឈមនឹងនាវាពិឃាតអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ ជាឥរិយាបថធ្វើឲ្យគ្មានសុវត្ថិភាព

2023/06/05 04:28:05 pm        201

អាមេរិក៖ មន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយថា នាវាចម្បាំងចិន បានបើកចូលមកក្នុងចម្ងាយ១៣៧ម៉ែត្រពីនាវាពិឃាតរបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់ ក្នុងឥរិយាបថធ្វើឲ្យគ្មានសុវត្ថិភាព ខណៈប្រទេសចិនបានដាក់កំហុសសហរដ្ឋអាមេរិកសម្រាប់ហានីភ័យនៃការបង្កហេតុដោយចេតនានៅក្នុងតំបន់។

មេបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពជើងទឹកកាណាដា និងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ទី៣ ខែ មិថុនា បានធ្វើសមយុទ្ធរួមគ្នាមួយនៅច្រកសមុទ្រនេះ ដែលជាចំណុចបែងចែកកោះតៃវ៉ាន់ និងប្រទេសចិន នៅពេលដែលនាវាចិនបើកកាត់មុខនាវាពិឃាតបំពាក់មីស៊ីលប្រើប្រព័ន្ធទូរបញ្ជារបស់សហរដ្ឋអាមេរិក Chung-Hoon ដែលបង្ខំឲ្យនាវាបន្ថយល្បឿនដើម្បីគេចចេញពីការប៉ះទង្គិចគ្នា។ 

រដ្ឋាភិបាលកោះតៃវ៉ាន់ បាននិយាយថា ប្រទេចិន ពុំដែលគ្រប់គ្រងកោះនេះនោះទេ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ក្នុងករណីប្រទេសចិនប្រើកម្លាំងក្រសោបយកដីកោះស្វ័យគ្រប់គ្រងមួយនេះ។

យោធាប្រទេសចិនបាន ស្តីបន្ទោសសហរដ្ឋអាមេរិក និងកាណាដា ដែលព្យាយាមបង្កហេតុឲ្យមានបញ្ហាប្រឈមដោយចេតនាបន្ទាប់ពីកងទ័ពជើងទឹកប្រទេសទាំងពីរ បានបើកនាវារួមគ្នាដោយកម្រឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបនេះ។ 

មេបញ្ជាការអាមេរិក និយាយថា ចំណុចខិតចូលកៀកបំផុតរបស់នាវាចិន មានចម្ងាយត្រឹមតែ១៥០យ៉ាត ហើយសកម្មភាពរបស់ខ្លួនបានបំពានទៅនឹងច្បាប់នៃផ្លូវធ្វើដំណើរដែនសមុទ្រនៃការឆ្លងកាត់ដោយសុវត្ថិភាព ក្នុងដែនទឹកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        251
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm