មនុស្សជាច្រើននាក់ ត្រូវបានចាប់ខ្លួន នៅក្រុងហុងកុង ខណៈក្រុងប៉េកាំងបង្ក្រាបលើការប្រារព្ធខួបនៃការសម្លាប់រង្គាលនៅ ទីលានចតុរង្គTiananmen

2023/06/05 05:55:31 pm        144

ហុងកុង៖ នគរបាលហុងកុងបាននិយាយថា ពួកគេបានឃុំខ្លួនមនុស្ស ២៣នាក់ កាលពីថ្ងៃអាទិត្យ ពីបទ «រំលោភលើច្បាប់សន្តិភាពសាធារណៈ» ក្នុងនោះរួមទាំងស្ត្រីវ័យ ៥៣ឆ្នាំម្នាក់ផងដែរ ពីបទ«រារាំងមន្រ្តីនគរបាល» ខណៈដែលអាជ្ញាធរបានពង្រឹងសន្តិសុខកាន់តែតឹងរ៉ឹង សម្រាប់ការប្រារព្ធខួបលើកទី៣៤ នៃការបង្ក្រាបនៅទីលានចតុរង្គ Tiananmen ឆ្នាំ១៩៨៩។

ការរឹតបន្តឹងនៅក្នុងទីក្រុងហុងកុង បានអាក់ខានដល់អ្វីដែលជាព្រឹត្តិការណ៍អុជទៀនគោរពវិញ្ញាណក្ខន្ធដ៏ធំបំផុតប្រារព្ធខួបនៃការបង្រ្កាបដ៏បង្ហូរឈាម ពីសំណាក់កងទ័ពចិនលើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយទុកឲ្យទីក្រុងផ្សេងៗ ដូចជាតៃប៉ិ ឡុងដ្រ៍ ញូវយ៉ក និងប៊ែរឡាំង បន្តធ្វើព្រឹត្តិការណ៍នៃការចងចាំនេះ នៅថ្ងៃទី៤ ខែមិថុនា។

អ្នកយកព័ត៌មានរបស់សារព័ត៌មាន Reuters បានឃើញមនុស្សរាប់សិបនាក់ ត្រូវបាននាំខ្លួនយកទៅ ក្នុងនោះមានរួមទាំងសកម្មជនលោកស្រី Alexandra Wong វ័យ ៦៧ឆ្នាំ ដែលកាន់បាច់ផ្កា បុរសម្នាក់កាន់ច្បាប់ថតចម្លងរឿងប្រលោមលោក «35th of May» ដែលស្តីពីឈុតឆាកសម្តែងនៃការបង្ក្រាប នៅទីលាន Tiananmen និងបុរសវ័យចំណាស់ម្នាក់ឈរកាន់ទៀនតែម្នាក់ឯង នៅជ្រុងផ្លូវ។

លោក Chris To វ័យ ៥១ឆ្នាំ ដែលបានទៅលេងសួន ដោយពាក់អាវយឺតពណ៌ខ្មៅ និងត្រូវបាននគរបាលស្វែងរក បាននិយាយថា៖ «របបចង់ឲ្យយើងបំភ្លេច ប៉ុន្តែយើងមិនអាចបំភ្លេចបានទេ។ ចិន ចង់លុបបំបាត់ប្រវត្តិសាស្ត្រទាំងអស់។ យើងត្រូវប្រើរាងកាយ និងពាក្យសម្ដីរបស់យើង ដើម្បីប្រាប់ទៅអ្នកដទៃអំពីអ្វីដែលបានកើតឡើង»។

នគរបាល នៅថ្ងៃចន្ទនេះ បាននិយាយថា ក្រុមមន្រ្តីបានចាប់ខ្លួនបុរស ១១នាក់ និងស្ត្រី ១២នាក់ មានអាយុចន្លោះពី ២០ទៅ ៧៤ឆ្នាំ ដែលត្រូវបានសង្ស័យថា «រំលោភលើច្បាប់សន្តិភាពសាធារណៈនៅឯកន្លែងកើតហេតុ»។

មន្ត្រីជាន់ខ្ពស់បានព្រមានប្រជាជនឲ្យគោរពច្បាប់ ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថា តើសកម្មភាពនៃការប្រារព្ធពិធីរំលឹកបែបនេះ គឺផ្ទុយនឹងច្បាប់សន្តិសុខជាតិ ដែលប្រទេសចិបានដាក់ឲ្យអនុវត្តន៍សម្រាប់ទីក្រុងហុងកុង ក្នុងឆ្នាំ២០២០ បន្ទាប់ពីជួនកាលមានការតវ៉ាដោយហិង្សារបស់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។

នៅទីក្រុងប៉េកាំង ទីលាន Tiananmen មានភ្ញៀវទេសចរណ៍ជាច្រើនបានទៅថតរូប ក្រោមក្រសែភ្នែកឃ្លាំមើលរបស់នគរបាល និងបុគ្គលិកផ្សេងទៀត ប៉ុន្តែមិនមានសញ្ញាជាក់ស្ដែងពីការបង្កើនសន្តិសុខនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm