សម្តេចតេជោ៖ កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2023/06/05 11:11:04 am        259

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មាន​សុទិដ្ឋិនិយម​ថា កម្ពុជា នឹង​ក្លាយ​ជាប្រទេសចំណូលធម្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបាន​ដាក់ចេញ បើទោះបីប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល​ បញ្ហាភូមិសាស្រ្តនយោបាយ នៃសង្គ្រាមរវាងអ៊ុយក្រែន ​និងរុស្ស៊ី ​និងវិបត្តិអាកាសធាតុក៏ដោយ។

ពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ កម្ពុជា ​កំពុងធ្វើដំណើរឆ្ពោះទៅចំណុចចាក់ចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ​និងកំពុងដើរឆ្ពោះជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។

សម្តេចតេជោ បន្តថា យោងតាមការព្យាករសេដ្ឋកិច្ច កម្ពុជា អាចសម្រេចបានគោលដៅ នៃ​ប្រទេសមាន​ចំណូលធម្យមកម្រិតខ្ពស់ បើទោះបីជាជំងឺរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិប្រែប្រួលអាកាសធាតុក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើទោះបីជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ​និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនិយោបាយ ខ្ញុំមានជំនឿថា កម្ពុជានឹងចាក​ចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ហើយយើងនឹងដើរដល់គោលដៅ​ជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដូចអ្វីដែលបានដាក់ចេញជាគោលដៅ​នៃការអភិវឌ្ឍប្រកបដោយចីរភាព​ ដោយសារកំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះ ផ្តល់ឪកាសឱ្យយើងឈានដល់គោលដៅ”។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ឲ្យក្លាយ​ជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ធនាគារពិភពលោក ចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ បន្ទាប់ពីប្រទេសកម្ពុជា ​មានកំណើនសេដ្ឋកិច្ចរយ:ពេលពីរទសវត្ស ជាប្រទេសឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ។

បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោកសម្រាប់ឆ្នាំ២០២២-២០២៣បានបង្ហាញថា ប្រទេស​ដែលមានប្រាក់មធ្យមកម្រិតទាប ​គឺត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗ ចន្លោះពី ១ ០៨៦ ទៅ៤ ២៥៥ ​ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ចំណែក ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤ ២៥៦ ទៅដល់១៣ ២០៥ ដុល្លារក្នុងមួយឆ្នាំ ​ខណៈប្រទេសចំណូលខ្ពស់ត្រូវមានលើពី ១៣ ២០៥ ដុល្លារឡើងទៅ៕អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត
2024/04/26 04:40:22 pm        1
អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋឃុំតាលោ ស្រុកតាលោសែនជ័យ
2024/04/26 04:21:13 pm        1
អង្គការសង្គមស៊ីវិលនៅកម្ពុជាជំរុញឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីឈានទៅរកភាពបៃតង
2024/04/26 03:55:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់៖ មិនមានការសម្រេចចិត្តចុងក្រោយ ស្តីពីការដកទ័ពអាមេរិក ចេញពីប្រទេសនីហ្សេ និងឆាដទេ

2024/04/26 04:42:52 pm
​គណៈរដ្ឋមន្រ្ដីអនុម័តលើអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអប់រំ និងពិនិត្យលើរបៀបវារៈផ្សេងទៀត
2024/04/26 04:40:22 pm
​សេដ្ឋកិច្ចអាមេរិកមានកំណើនយឺតៗ ខណៈដែលអតិផរណាកើនឡើង
2024/04/26 04:26:44 pm
​អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋឃុំតាលោ ស្រុកតាលោសែនជ័យ
2024/04/26 04:21:13 pm
​យោធាអាមេរិក ចាប់ផ្តើមសាងសង់ផែ នៅតំបន់ហ្កាហ្សា
2024/04/26 04:16:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 06:59:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am