ការប៉ះទង្គិចគ្នាបានកើនឡើងក្នុងរដ្ឋធានីប្រទេសស៊ូដង់ ខណៈបទឈប់បាញ់ផុតកាលកំណត់

2023/06/05 08:44:04 pm        135

ការប៉ះទង្គិចគ្នា រវាងភាគីសង្គ្រាមនៅស៊ូដង់ បានកើនឡើងនៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការផុតកំណត់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានធ្វើឲ្យជម្លោះមានរយៈពេលច្រើនសប្តាហ៍មកហើយនោះ អូសបន្លាយពេលវេលាបន្តទៀត។ ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សជាគូប្រជែង បានបន្តទោះបីជាមានបទឈប់បាញ់ច្រើនលើកដដែលៗ។

កិច្ចព្រមព្រៀងលើកចុងក្រោយ ដែលបានផុតកំណត់កាលពីល្ងាចថ្ងៃសៅរ៍ ត្រូវបានចុះហត្ថលេខាក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី២០ ខែឧសភា រវាងអ្នកតំណាងនៃភាគីទាំងពីរ មានរយៈពេល៧ថ្ងៃ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌។

លោក Momen Almakki អ្នកសារព័ត៌មាន មានមូលដ្ឋាននៅប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងKhartoum នៅតែមើលឃើញការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមយោធាជាគូប្រជែងទាំងពីរ ដោយភាគីទាំងពីរប្រើប្រាស់អាវុធធុនធ្ងន់។ លោក Momen Almakki និយាយថា ស្ថានភាពនៅទីនេះ ក្នុងរដ្ឋធានី Khartoum នៅតែធ្ងន់ធ្ងរ។ គ្មានថ្ងៃណាមួយដែលកន្លងផុតទៅគ្មានការប៉ះទង្គិចគ្នានោះទេរវាងកងកម្លាំងគាំទ្ររហ័ស និងកងកម្លាំងប្រដាប់អាវុធស៊ូដង់។ នៅពេលនេះកងទ័ពជាតិកំពុងប្រើប្រាស់យន្តហោះចម្បាំងនិងកាំភ្លើងធំធុនធ្ងន់ដើម្បីវាយប្រហារ និងដាក់គោលដៅលើទីបញ្ជាការកងកម្លាំងគាំទ្ររហ័ស ដែលបានរាលដាលក្នុងរដ្ឋធានី Khartoum។ រីឯកងកម្លាំងគាំទ្ររហ័សក៏កំពុងប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់ផ្លោងប្រឆំាងយន្តហោះ។

ការប៉ះទង្គិចគ្នា បានកើនឡើងខ្លាំងនៅក្នុងទីក្រុង Darfur ភាគខាងលិច ជាកន្លែងដែលមានជនស៊ីវិល​យ៉ាង​ហោចណាស់៤០នាក់បានស្លាប់។

អភិបាលក្រុងលោក Mini Arko Minawi កាលពីថ្ងៃអាទិត្យបានប្រកាសថាទីក្រុង Darfur ជាតំបន់​មហន្តរាយ ដែលគ្របដណ្តប់លើរដ្ឋទាំង៥របស់ខ្លួន ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិ​ផ្តល់ដល់តំបន់នេះនូវជំនួយមនុស្សធម៌បន្ទាន់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm