ការងារជួសជុលកំពុងដំណើរការ បន្ទាប់ពីហេតុការណ៍រថភ្លើងបុកគ្នានៅប្រទេសឥណ្ឌា​

2023/06/06 12:22:17 am        49

​នៅ​ថ្ងៃ​ចន្ទ (៥ មិថុនា​)​នេះ ក្រុមកម្មករ​ជួយសង្គ្រោះ​ឥណ្ឌា កំពុងធ្វើការ​ជួសជុល​ខ្សែ​ផ្លួ​វ​រថភ្លើង​បន្ទាប់ពី​ឧបទ្ទវហេតុ​ផ្លូវដែក​ដ៏​មហន្តរាយ​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ ដោយ​បញ្ហា​បច្ចេកទេស​គឺ​ទំនងជា​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​២៨៨​នាក់​នេះ​។​

​ក្នុង​ខ្សែ​វីដេអូ​ដែល​បាន​ចាក់ផ្សាយ​ដោយសារ​ព័ត៌មាន រ៉​យ​ទ័​រ បានបង្ហាញ​ក្រុមកម្មករ និង​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​មួយគ្រឿង កំពុង​ជួសជុល​ផ្លូវ​ឆ្លងកាត់ ខណៈដែល​រថភ្លើង​ទាំងនេះ បានធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​។​

​មាន​មនុស្ស​ជិត ១.២០០ នាក់​បាន​រងរបួស​ផងដែរ​នៅពេលដែល​រថភ្លើង​ដឹក​អ្នកដំណើរ​បាន​បុក​រថភ្លើង​ដឹកទំនិញ​ដែល​ចត​ចោល​កាលពី​ថ្ងៃ​សុក្រ (២ មិថុនា​) ដោយបាន​ខ្ទាត​ចេញពី​ផ្លូវ​ហើយ​បាន​ទៅបុក​រថភ្លើង​អ្នកដំណើរ​មួយទៀត​ដែល​កំពុង​ឆ្លងកាត់​ក្នុងទិសដៅ​ផ្ទុយគ្នា​នៅ​ជិត​តំបន់​បា​ឡា​ស័​រ (Balasore)​។​

​លោក Jaya Varma Sinha សមាជិក​ក្រុមប្រឹក្សា​ផ្លូវដែក បាន​និយាយថា ការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា រថភ្លើង​ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង Chennai ពី​ទីក្រុង Kolkata បាន​ប្ដូរ​ទិសដៅ​ចេញពី​ផ្លូវដែក​ដែល​ត្រូវធ្វើ​ដំណើរ ហើយ​ចូលទៅ​ផ្លូវ​ម្ខាង​ទៀត​ដែល​ប្រើ​ដើម្បី​ចត​រថភ្លើង មុនពេល​បុក​ជាមួយ​រថភ្លើង​ដឹកទំនិញ​ផ្សេងទៀត​នៅ​ទីនោះ​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm