គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះព្យាបាលជំងឺ និងចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋ ខេត្តព្រះសីហនុ​

2023/06/06 12:58:42 am        68

​ព្រះសីហនុ​៖ គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បន្ត​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​វិទ្យាល័យ ហ៊ុន សែន វាលរេញ ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ដោយមាន​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៥៦៧​នាក់ ស្រី​៣៩១​នាក់ ចុះ​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ និង​ចែក​ឱសថ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ចាប់ពី​ដូ​ស​ទី​១ រហូតដល់​ដូ​ស​ទី​៦ របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​បេសកកម្ម បាន​ចំនួន​៨៦៧៩​នាក់ ក្នុងនោះ​ស្ត្រី​៥៩០១​នាក់​។​

​នាឱកាស​នោះ​ឯកឧត្តម សូ ខន​ឫទ្ធី​គុណ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ព្រៃនប់ និង​ជា​បេក្ខជន​ពេញសិទ្ធិ​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បានលើកឡើង​រួមគ្នា​ថា ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បានមក​បោះទីតាំង​នៅក្នុង​វិទ្យាល័យ​វាលរេញ ហើយ​សកម្មភាព​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ហើយ​ពុក ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹង​ទទួលបាន​សេវា​ថែទាំ​សុខភាព​ពី​គ្រូពេទ្យ​ដែលមាន​ជំនាញ​ឯកទេស​ច្បាស់លាស់ និង​ទទួលយក​ការព្យាបាល​នេះ ឲ្យ​ទទួលជោគជ័យ​។​

​ចំណែក​ប្រជាពលរដ្ឋ មក​ទទួល​សេវា​ថែទាំ​សុខភាព​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ពិត​ជាមាន​ក្តីរំភើប​រីករាយ ពិសេស​គោរព​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​មាន​សុខ​ភាពល្អ​។

​ក្នុង​ដំណើរ​បេសកកម្ម​សប្បុរ​ស​ធម៌​នេះ​ឯកឧត្តម លេង ផា​លី បាន​ថ្លែងថា រយៈពេល ១១​ឆ្នាំ (០២ ធ្នូ ឆ្នាំ​២០១២ ដល់ ៤ មិថុនា ឆ្នាំ​២០២៣) ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ចង្អុលបង្ហាញ​ជាប្រចាំ ប្រកបដោយ​ទស្សនវិស័យ​វែងឆ្ងាយ និង​ប្រាកដប្រជា​គួរឱ្យ​គោរព​កោតសរសើរ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលមាន​ក្រុមគ្រូពេទ្យ​ចំនួន​១២,០៦៩​នាក់ និង​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ក្នុង​២៥​រាជធានី​-​ខេត្ត បាន​ចំនួន​១០៧២​លើក ព្យាបាល​ជំងឺ​បាន​ចំនួន ១១,៧៦០,១៩២​នាក់ (​ដប់​មួយ​លាន ចិតសិប​ប្រាំមួយ​ម៉ឺន មួយរយ កៅសិប​ពីរ នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៦,០០៥,៧៩១​នាក់ (​ប្រាំមួយ​លាន ប្រាំ​ពាន់ ប្រាំពីរ​រយ កៅសិប​មួយ នាក់​) គិត​ត្រឹម ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ ២០២៣ បាន​ចំនួន​បាន​ចំនួន ២ភាគ ៣ នៃ​ប្រជាជន​សរុប​ទូទាំងប្រទេស​ដែលមាន​ចំនួន ១៧,០៩១,៤៦៤នាក់ (​ដប់​ប្រាំ​ពីរលាន ប្រាំបួន​ម៉ឺន មួយ​ពាន់ បួន​រយ ហុកសិប បួន​នាក់​) ធៀប​នឹង​ឆ្នាំ​២០២៣ ទទួលបាន​ការពិនិត្យ ព្យាបាល និង​ចែក​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី​។

និយាយ​ដោយឡែក​ក្រុមការងារ​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន ៤,៦០១​នាក់ បាននិងកំពុង​ចុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​បេសកកម្ម ដោយ​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ១០,៥៦៦,២៣១​ដូ​ស (​ដប់​លាន​ហាសិប​ប្រាំមួយ​ម៉ឺន​ប្រាំមួយ​ពាន់​ពីរ​រយ​សាមសិប​មួយ ដូ​ស​)​ក្នុង ២៥ រាជធានី​-​ខេត្ត​៕ អត្ថបទ រដ្ឋា​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        204
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm