
ឧទ្យានជាតិសត្វខ្លាឃ្មុំផេនដាយក្ស របស់ប្រទេសចិន មើលឃើញភាពរីកចម្រើនគួឲ្យកត់សំគាល់ក្នុងការអភិរក្សសត្វកម្រដែលបានបង្ហាញពីវិធានការដ៏មានប្រសិទ្ធភាពជាច្រើន ដែលបានធ្វើឡើងក្នុងអំឡុងពេល១ឆ្នាំកន្លះកន្លងទៅនេះ។ ឧទ្យានជាតិខ្លាឃ្មុំផេនដាយក្ស មានទីតាំងស្ថិតនៅក្នុងតំបន់ភាគខាងលិចប្រទេសចិន នៅរវាងខេត្ត Sichuan, Shaanxi និងខេត្ត Gansu គ្របដណ្តប់លើផ្ទៃដីសរុប២២.០០០គីឡូម៉ែត្រក្រឡា។
វាជាក្រុមដំបូងនៃឧទ្យានជាតិក្នុងប្រទេសចិន ដែលបានបង្កើតឡើងដោយមានគំនិតដើម្បីការពារប្រភេទសត្វកម្រ ដោយរក្សាទុកព្រៃធម្មជាតិបម្រុងដែលទាក់ទង នៅក្នុងខេត្តចំនួន៣ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរួមគ្នា។ ទីជម្រកដល់សត្វផេនដាយក្សព្រៃរបស់ប្រទេសចិនជាង៧០ភាគរយ សួនឧទ្យាននេះក៏ត្រូវបានការពារកន្លែងរស់នៅនៃសត្វនិងរុក្ខជាតិរាប់ពាន់ប្រភេទផងដែរ។
នៅក្នុងតំបន់ការពាររបស់ឧទ្យាននេះក្នុងខេត្ត Sichuan ដែលបានបង្កើតឡើងដល់ជាង៨០ភាគរយនៃតំបន់សរុបនិងបានផ្តល់កន្លែងរស់នៅដល់សត្វខ្លាឃ្មុំផេនដាយក្សព្រៃជាង៩០ភាគរយ ដែលកំពុងរស់នៅក្នុងឧទ្យានជាតិ ដោយមានអ្នកថែរក្សាសួនឧទ្យានជាង៣ពាន់នាក់ កំពុងធ្វើការលើដងផ្លូវ ៦៦៣ខ្សែ។
ក្រៅពីការល្បាតញឹកញាប់បន្ថែមទៀត បុគ្គលិកនៅតំបន់សួនឧទ្យាននៃខេត្ត Sichuan បានចាត់វិធានការដែលបានដាក់គោលដៅបន្ថែមទៀតដើម្បីពង្រឹងការការពារបរិស្ថានបានយ៉ាងទូលំទូលាយ។
លោក Li Weiren មេដឹកនាំក្រុមនៃតំបន់ Jiuzhaigou ទទួលបន្ទុកសំណង់អារ្យធម៌បរិស្ថានបាននិយាយថា យើងបានភ្ជាប់ទីជម្រកដែលនៅរាយប៉ាយ១៧៦កន្លែង ហើយបានបើកច្រករបៀងបរិស្ថានសម្រាប់សត្វខ្លាឃ្មុំផេនដាយក្ស។ យើងបានបង្កើតផែនការមួយដើម្បីជំនួសការប្រើអុសដោយការប្រើអគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់ធនធានព្រៃឈើរបស់ពលរដ្ឋក្នុងតំបន់។ យើងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះបន្ទាត់ក្រហមនៃការការពារអេកូឡូស៊ី៕