កងរក្សាសន្តិភាព KFOR យាមសាលាក្រុង Leposavic ខណៈអភិបាលក្រុង កំពុងនៅទីនោះ​

2023/06/06 01:57:38 am        215

​ទីក្រុង Leposavic ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កូ​សូ​វ៉ូ នៅ​ថ្ងៃ​ចន្ទ (​ទី​៥ ខែមិថុនា​)​នេះ ឃើញថា នៅតែមាន​សភាព​ស្ងប់ស្ងាត់​ធម្មតា ពោលគឺ​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់ពី​កើតមាន​ភាព​តានតឹង រហូត​ឈានដល់​អំពើហិង្សា នៅពេលដែល​អភិបាលក្រុង​ជនជាតិ​អាល់​បា​នី​ចូលកាន់​តំណែង នៅក្នុង​ក្រុង​ដែលមាន​ប្រជាជន​ស៊ែរ​ប៊ី​រស់នៅ​ភាគច្រើន​។​

​សម្រាប់​ការបោះឆ្នោត​ក្នុង​តំបន់ កាលពី​ខែមេសា ប្រជាជន​ស៊ែរ​ប៊ី​ភាគច្រើន បានធ្វើ​ពហិការ​មិន​ចូលរួម​នោះទេ ដែល​នាំ​ឲ្យ​អភិបាលក្រុង ត្រូវបាន​ជ្រើសរើស ជាមួយនឹង​ចំនួន​អ្នក​ទៅ​បោះឆ្នោត​តិចជាង ៤​ភាគរយ​។​

​កងកម្លាំង​រក្សា​សន្តិភាព​នៅ​កូ​សូ​វ៉ូ (KFOR) កំពុងតែ​យាមកាម​សាលាក្រុង​នោះ ជា​កន្លែង​ដែល​អភិបាលក្រុង​ជាប់ឆ្នោត មាន​ឈាមជ័រ​អាល់​បា​នី កំពុង​ស្ថិតនៅ​និង​បំពេញការងារ​។​

​កង​រក្សា​សន្តិភាព​របស់​សម្ព័ន្ធភាព​ណា​តូ (NATO) ៣០​នាក់ និង​ជនជាតិ​ស៊ែរ​ប៊ី ៥២​នាក់ បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា កាលពី​ថ្ងៃទី​២៩ ខែឧសភា ដែល​បាន​ជំរុញ​ឲ្យ​ណា​តូ (NATO) ប្រកាស​ពី​ការដាក់​ពង្រាយ​កងទ័ព​បន្ថែម​ពីលើ​ចំនួន ៧០០​នាក់ ដែល​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​តំបន់​បាល់​កង់ (Balkan) រួចហើយ ដើម្បី​ពង្រឹង​បេសកកម្ម​របស់ខ្លួន​ដែល​កងកម្លាំង​រហូតដល់​៤.០០០​នាក់​។​

​ការសម្រេច​របស់​នាយ​ក​រដ្ឋមន្ត្រី​កូ​សូ​វ៉ូ លោក Albin Kurti ក្នុង​ការដំឡើង​អភិបាលក្រុង​ថ្មី​នេះ ត្រូវបាន​រិះគន់​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​កូ​សូ​វ៉ូ​បានប្រកាស​ឯករាជ្យ​ជិត​មួយ​ទសវត្សរ៍​មកហើយ បន្ទាប់ពី​ការទម្លាក់​គ្រាប់បែក​របស់​អង្គការ​ណា​តូ បាន​បណ្ដេញ​នគរបាល និង​កងទ័ព​ស៊ែរ​ប៊ី​ចេញពី​អតីត​ខេត្ត​របស់ខ្លួន តែ​ប្រទេស​ស៊ែរ​ប៊ី និង​ប្រជាជន​ស៊ែរ​ប៊ី​ប្រមាណ ៥០.០០០​នាក់ នៅ​ភាគ​ខាងជើង​កូ​សូ​វ៉ូ មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​ដ្ឋ​ធានី Pristina នោះទេ ហើយ​នៅតែ​យល់ថា កូ​សូ​វ៉ូ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ស៊ែរ​ប៊ី​៕​

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        16
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm