ផ្លូវបេតុមួយខ្សែប្រវែងជាង ៦០០០ម៉ែត្រទទឹង ២០ ម៉ែត្រនឹងលេចរូបរាងនៅខណ្ឌជ្រោយចង្វានាពេលខាងមុខ

2021/05/10 07:46:54 pm        24

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាននានាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ទាំងការរស់នៅ ទាំងស្ថានភាពគ្រួសារ។​

ជាក់ស្តែងបើយើងក្រឡេកទៅមើលនៅឯមូលដ្ឋានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៍មានភាពល្អប្រសើរជាងមុនផងដែរ ។ ដែលតំបន់នេះពីមុន ប្រជាពលរដ្ឋភាគច្រើន ប្រកបមុខរបរធ្វើស្រែបង្កបង្កើនផល ដោយឡែកប្រព័ន្ធ ផ្លូវ ថ្នល់ ក៏មិនសូវសំបូរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ប្រព័ន្ធលូកំពុងកើតមានខ្វាត់ខ្វែង សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។

សមិទ្ធិផលទាំងអស់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង ដែលកន្លែងខ្លះមានផ្លូវដីហើយត្រូវបានអាជ្ញាធរស្ថាបនាផ្លូវជាបេតុង ដោយឡែកកន្លែងខ្លះទៀតមិនមានផ្លូវសោះ ប៉ុន្តែ រហូតមកដល់ពេលនេះ ត្រូវបានអាជ្ញាធរកសាងជាផ្លូវ បេតុង ដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ពលរដ្ឋរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រៀបរាប់ឲ្យដឹងថា ពួកគាត់រស់នៅភូមិនេះរាប់ឆ្នាំមកហើយមិនមានផ្លូវល្អសម្រាប់ធ្វើដំណើរនោះទេ រាល់ពេលធ្វើដំណើរទៅមកម្តងៗ លំបាកណាស់ ពិបាកទាំងខែប្រាំង និងខែវស្សា ពីព្រោះថា នៅពេលដែលខែវស្សាចូលមកដល់ម្តងៗ ដីមានសភាពស្អិត និងរអិលទៀតផង។

ប៉ុន្តែ រហូតមកដល់បច្ចុប្បន្នេះ ពួកគាត់លែងសូវលំបាកដូចកាលពីមុនទៀតហើយ ដោយបានអាជ្ញាធរសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ជាពិសេសសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់ជួយកសាងផ្លូវបេតុងជាបន្តបន្ទាប់ជូនពួកគាត់ប្រើប្រាស់ ។អ្នកភូមិព្រែកតាគង់ រៀបរាប់បន្តឲ្យដឹងថា សមិទ្ធិផលថ្មី ដែលនឹងរៀបលេចចេញជារូបរៀងនេះ គឺជាផ្លូវបេតុង មួយខ្សែ ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៦ ចាប់ពីភូមិព្រែកខ្វិត សង្កាត់ព្រែកលៀបឆ្លងកាត់ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រហូតទៅដល់ចំណុចស្ពាន លី យ៉ុងផាត់។

ផ្លូវបេតុងថ្មីមួយខ្សែ ដែលនឹងកើតចេញនាពេលឆាប់ៗនេះ ពីមុន គឺជាផ្លូវរទេះសម្រាប់ប្រជាកសិករដឹកជញ្ជូនផលស្រូវទៅលក់ ដោយមិនទាន់មានផ្លូវទាំងអស់នោះទេ។ ប៉ុន្តែដោយមានការចូលរួមពីអ្នកភូមិ បងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏បានបរិចាកដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគាត់ក្នុងការអភិវឌ្ឍន៍ជាផ្លូវដីសម្រាប់អ្នកដំណើរទៅមករាប់ឆ្នាំមកហើយ។

អ្នកភូមិរៀបរាប់បន្តទៀតថា អ្វីដែលពួកគាត់ចង់បានបំផុតនោះ គឺផ្លូវស្អាតនេះឯង បើទោះបីនៅសល់ដីកម្មសិទ្ធិមានសភាពតូចក៏ដោយ ហើយដោយដឹងថា អាជ្ញាធរមានគម្រោងអភិវឌ្ឍន៍ផ្លូវទៅជាផ្លូវបេតុងទៀតនោះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងអស់ ពិតជាមានការត្រេកអរយ៉ាងខ្លាំង។

ប្រភពព័ត៍មានពីក្រុមការងារដែលកំពុងបំពេញភារកិច្ចនៅទីនោះអោយដឹងថា ផ្លូវបេតុង ដែលកំពុងស្ថាបនា នេះ មានប្រវែង សរុបជាង ៦២០០ម៉ែត្រ ទទឹង ២០ម៉ែត្រ ក្រាលសរសៃដែក កម្រាស់ ២តឹក រយៈពេលជាង ១ឆ្នាំទៀតនឹងរួចរាល់ហើយ ៕ អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm