សម្តេចតេជោ៖ មិនចាំបាច់ថ្នាក់ថ្មមដើម្បីរកសន្លឹកឆ្នោត ចំពោះជនឱកាសនិយមដែលទន្រ្ទានដីរដ្ឋ

2023/06/06 04:56:40 pm        208

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាច់ណាត់ថា ចាប់ពីពេលនេះទៅ អត់មានថ្នាក់ថ្នមដើម្បីសន្លឹកឆ្នោតចំពោះបុគ្គលខិលខូច ដែលកាប់ទន្រ្ទានដីរដ្ឋនោះទេ ត្រូវតែចាប់ពួកទាំងនោះមកដាក់គុកឲ្យបាន មិនចាំបាច់ឲ្យទៅបោះឆ្នោតអ្វីនោះឡើយ។

សម្តេចតេជោ បញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសបណ្តាខេត្តទាំងអស់ត្រូវតែចាត់វិធានការជាបន្ទាន់ ចង់អ្នកណាថតបង្ហោះ ដោយចោទប្រកាន់គណបក្សប្រជាជនកម្ពុជា​យ៉ាងម៉េច ក៏ត្រូវតែធ្វើដែរ​ពីព្រោះវាបំពានលើដីរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សវិជ្ជាជីវៈតុលាការ ដែលបានបញ្ចប់ការសិក្សាសរុបចំនួន ១,៨៣៥នាក់ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឱ្យតែដល់រដូវបោះឆ្នោតប្រាំឆ្នាំម្តងគឺរដូវវិវាទដីធ្លីមក​ដល់ដែរ ​ប៉ុន្តែទោះជាយ៉ាងណាករណីនេះត្រូវ​ បានកំណត់មុខសញ្ញារួចហើយ ដូច្នេះត្រូវតែ​បញ្ជូន​កម្លាំង​ទៅបង្រ្កាបភ្លាមៗកុំគិតថា​ អ្នកមាន​ ឬអ្នកក្រអ្វី ទាំងអស់ត្រូវតែចាត់វិធានការទៅ​តាមច្បាប់​ជាធរមាន។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមអង្គការសិទ្ធិមនុស្ស និងក្រុមប្រជាធិបតេយ្យមួយចំនួនសូមមើលព្រៃទាំងមូល ​កុំមើលឈើមួយដើមៗ ខណៈបញ្ហានេះ​រាជរដ្ឋាភិបាលមានកតព្វកិច្ចចាំបាច់ ដើម្បីការពារសណ្តាប់ធ្នាប់ ការពារនូវ​ធនធាន​ធម្មជាតិ។

សម្តេច ក៏បានសម្តែងការហួសចិត្តផងដែរ ចំពោះជនខិលខូចមួយចំនួនបានកែនគ្នា​ទៅលួចធ្វើ​ផ្ទះនៅពេលយប់រហូតដល់បានប្រាំរយខ្នងក្នុងពេលមួយរាត្រី ដល់ពេលអាជ្ញាធរ​ទៅ​រុះរើនាំគ្នា​ថតបង្ហាញ និងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ទៅបំពានដី និងរុះរើផ្ទះប្រជាពលរដ្ឋទៅវិញ។ ប៉ុន្តែទោះជាយ៉ាងណាករណីនេះ បានកើតយូរហើយជាពិសេសគឺកើតនៅជុំវិញតំបន់ប្រាសាទអង្គរ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដកមន្រ្តីទាំងឡាយណាដែល​មាន​ការជាប់ពាក់ព័ន្ធលើករណីនេះផងដែរ ​ដោយសម្តេច បានបញ្ជាក់ថា «សូមកុំឲ្យកើតមាន ហើយ​ប្រសិន​មន្រ្តីនានាជាប់ពាក់ព័ន្ធរឿងនេះ​សូមកុំបន្ទោស​ ហ៊ុន សែន ឲ្យសោះ យើងមិនអាចទុក​នៅ​ក្របខណ្ឌរដ្ឋ ក្របខណ្ឌយោធា ក្របខណ្ឌនគរបាល ឬក្របខណ្ឌអ្វីនោះទេ មិនត្រូវបណ្តោយ​ឲ្យស៊ីប្រាក់ខែរដ្ឋបានទៀតនោះឡើយ»៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm