បេសកជនអឺរ៉ុប និងអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សាដ៏ពិបាករយៈពេលយូរ ជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ

2023/06/06 05:12:47 pm        98

អឺរ៉ុប៖ អ្នកការទូតមកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានមកដល់ទីក្រុង Pristina ប្រទេសកូសូវ៉ូកាលពីថ្ងៃចន្ទទី៥ ខែមិថុនា ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកូសូវ៉ូ និងស៊ែរប៊ី បន្ទាប់ពីភាពចលាចលកាលពីសប្តាហ៍កន្លងទៅនេះនៅក្នុងតំបន់ភាគខាងជើងរបស់ប្រទស។ បេសកជនពិសេសសហភាពអឺរ៉ុបទទួលបន្ទ្កកកិច្ចសន្ទនារវាងប្រទេសស៊ែរប៊ី និងកូសូវ៉ូលោក Miroslav Lajcak បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ថា យើងបានវិលត្រលប់មកកាន់ទីក្រុង Pristina វិញដើម្បីដោះស្រាយការគ្រប់គ្រងវិបត្តិជំនួសឲ្យការធ្វើប្រក្រតីភាពនៃទំនាក់ទំនង ហើយកិច្ចពិភាក្សាមានការលំបាករយៈពេលយូរ និងដោយស្មោះត្រង់។ កិច្ចពិភាក្សា រួមមានទាំងអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកតំបន់បាល់កង់ភាគខាងលិចលោក Gabriel Escobar ដែលបានបញ្ជាក់ពីការគោរពលិខិត្តគតិយុត្តិ និងការព្រមព្រៀងរវាងក្រុមជនជាតិភគតិច។

វិបត្តិផ្នែកនយោបាយដែលបានធ្លាក់ចូលទៅក្នុងអំពើហិង្សា នៅភាគខាងជើងប្រទេសកូសូវ៉ូ បានកើនឡើងខ្លាំង ចាប់តាំងពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី បានចូលកាន់តំណែង នៅក្នុងតំបន់ដែលមានពលរដ្ឋស៊ែរប៊ីរស់នៅច្រើននៅក្នុងតំបន់នេះ ជាចំណាត់ការមួយបណ្តាលឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តស្តីបន្ទោសទីក្រុង Pristina។ ការប៉ះទង្គិចគ្នា បានធ្វើឲ្យរងរបួសសមាជិកកងកម្លាំងរក្សាសន្តិភាពអង្គការ NATO ដែលគេស្គាល់ថា KFOR ព្រមទាំងក្រុមអ្នកតវ៉ាជនជាតិស៊ែរប៊ី៥២នាក់។ សម្ព័ន្ធមិត្តបាននិយាយកាលពីថ្ងៃចន្ទថា ការបន្ថែមកម្លាំងសម្រាប់កងកម្លាំងរក្សាសន្តិភាពNATO បានចាប់ផ្តើមមកដល់ប្រទេសកូសូវ៉ូ ។ សម្ព័ន្ធយោធាNATO បានសម្រេចដាក់ពង្រាយកងរក្សាសន្តិភាពបន្ថែម៧០០នាក់ទៅកាន់ប្រទេសកូសូវ៉ូ ដែលបន្ថែមកម្លាំងលើក្រុមដែលមានកម្លាំង៤ពាន់នាក់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិហើយអគ្គលេខាធិការសម្ព័ន្ធយោធានេះ បាននិយាយកាលពីសប្តាហ៍មុនថា សម្ព័ន្ធយោធានេះ បានត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនកងកម្លាំងបន្ថែម។ នៅថ្ងៃអង្គារនេះលោក Lajcak និងលោក Escobar នឹងធ្វើដំណើរទៅកាន់ទីក្រុង Belgrade ដើម្បីជួបជាមួយប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm