សម្តេចតេជោ ហ៊ុន សែន៖ ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ នឹងក្លាយជាអនាធិបតេយ្យ

2023/06/06 05:14:21 pm        244

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃរាជរដ្ឋាភិបាល បានកំពុងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ ប៉ុន្តែមានប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ ក៏វានឹងក្លាយទៅជាអនាធិបតេយ្យផងដែរ ដូច្នេះរវាងប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវតែដើររួមគ្នា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សវិស័យយុត្តិធម៌ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងកំពុងតែដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ត្រូវចាំឲ្យច្បាស់អាពីរហ្នឹង…ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ។ បើគិតតែពីការអនុវត្តច្បាប់ ដោយមិនបើកសេរីភាពគឺវាផ្តាច់ការ ដូច្នេះវាត្រូវអមដំណើរជាមួយគ្នា​រវាង​ប្រជាធិបតេយ្យនីតិរដ្ឋ»។

សម្តេចតេជោ ​បានបន្ថែមទៀតថា«នៅលើពិភពលោកក៏គេធ្វើបែបហ្នឹងដែរ​ ត្រូវឲ្យមានការគោរព ច្បាប់ពិភពលោកគឺគោរពច្បាប់​ បើមិនផ្អែកលើច្បាប់ ទៅផ្អែកលើកម្លាំង​វានឹងវាយគ្នាពេញ​ពិភពលោក ហើយ នៅក្នុងប្រទេសនីមួយៗ​បើមិនមាន​ច្បាប់​គ្រប់គ្រងទេ? អ្នកខ្លាំងនឹងទៅ​បំពាន​អ្នកខ្សោយ​វានឹងកើតមានឡើង ​ដូច្នេះត្រូវតែដើរជាមួយគ្នា ​ជាមួយនឹងការរក្សានូវសុខសន្តិភាព​ឲ្យខាង​តែបានផងដែរ»។

សម្តេចតេជោ ​បានលើកឡើងទៀតថា រហូតមក​ដល់​ប៉ុណ្ណេះ​គឺ​កម្ពុជាពិបាកណាស់​ដូច្នេះត្រូវតែរក្សា​សុខសន្តិភាពនេះឲ្យខាងតែបាន៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm