ក្រុមនិយតករសហរដ្ឋអាមេរិកប្ដឹង ក្រុមហ៊ុន Binance និងស្ថាបនិក ពីបទរំលោភច្បាប់ការពារវិនិយោគិន

2023/06/06 05:19:40 pm        149

អាមេរិក៖ ក្រុមហ៊ុនអត្រាប្ដូររូបិយបណ្ណគ្រីបតូ បាយនិន (Binance) និងអគ្គនាយករបស់ខ្លួន លោក Changpeng Zhao ត្រូវបានរងការប្ដឹងផ្ដល់ដោយក្រុមនិយតករសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៥មិថុនា ពីបទប្រតិបត្តិការខុសច្បាប់នៃការបោកប្រាស់អតិថិជន និងការគេចវេះពីច្បាប់ ។  

ការចោទប្រកាន់នានា បានដាក់សម្ពាធបន្ថែមទៀត លើក្រុមហ៊ុនអត្រាប្ដូរប្រាក់រូបិយបណ្ណគ្រីបតូ ធំបំផុតលើពិភពលោក និងបានធ្វើឲ្យអត្រាប្ដូររូបិយបណ្ណនិមិត្តប៊ីតខ័ញ (Bitcoin) ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលជិត៣ខែ។ 

ទីភ្នាក់ងារសារព័ត៌មាននាននា បានរាយការណ៍ថា ក្រុមហ៊ុន Binance ត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឲ្យពលរដ្ឋអាមេរិកជួញដូរ ទោះបីជា platform នេះ មិនត្រូវបានចុះបញ្ជី នៅក្នុងប្រទេសនេះ ជាហាងឆេងអត្រាប្ដូរមូលបត្រក៏ដោយ។ ករណីនេះ ក៏បានចោទក្រុមហ៊ុន Binance បានប្រើប្រាស់ខុសមូលនិធិរបស់អតិថិជនផងដែរ។ 

បណ្ដឹងស៊ីវិល មួយដែលបានរៀបរាប់ការចោទប្រកាន់ចំនួន១៣ករណី ជាប់ពាក់ព័ន្ធទៅនឹង platforms និង អង្គភាពវិនិយោគផ្សេងទៀត ត្រូវបានគ្រប់គ្រងដោយស្ថាបនិកក្រុមហ៊ុននេះ គឺលោក Changpeng Zhao ដែលត្រូវបានប្ដឹងដោយគណៈកម្មការមូលបត្រនិងអត្រាប្ដូរប្រាក់ហៅកាត់ថា (SEC)។ 

ដើមបណ្ដឹង SEC កំពុងត្រូវបានតាមដានយ៉ាងដិតដល់បន្ទាប់ពីការចោទប្រកាន់កាលពីខែមីនាដោយនិយតករអាមេរិកមួយផ្សេងទៀតគឺ គណៈកម្មការទទួលបន្ទុកកិច្ចសន្យាទិញលក់ភាគហ៊ុន និងការអត្រាប្តូរមូលបត្រ។ 

មហាសេដ្ឋី Zhao គឺជាស្ថាបនិករបស់ក្រុមហ៊ុន Binance ហើយក៏ជាមហាសេដ្ឋីដែលល្បីល្បាញបំផុតនៃឧស្សាហកម្មគ្រីបតូផងដែរ។ លោកត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏ធំបំផុតរបស់មហាសេដ្ឋីគ្រីបតូដែលទើបក្ស័យធនជនជាតិអាមេរិក លោក Sam Bankman-Fried ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        193
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        233
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm