សម្តេចតេជោ៖ ការបង្កើតសាលាឧទ្ធរណ៍ភូមិភាគ បានផ្ដល់សេវាយុត្តិធម៌ល្អ ដល់ប្រជាពលរដ្ឋមូលដ្ឋាន

2023/06/06 05:38:45 pm        245

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះការអនុវត្តការងាររបស់រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ នាពេលកន្លងទៅនេះ ដោយបានអនុវត្តការផ្ដល់សេវាយុត្តិធម៌យ៉ាងល្អដល់ប្រជាពលរដ្ឋ ក្នុងនោះក៏បានបង្កើត​សាលាឧទ្ធរណ៍ភូមិភាគ​ចំនួន ៣ បន្ថែមទៀតនៅតាមបណ្ដាខេត្តគោលដៅ ដើម្បីផ្ដល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានមានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ឌិត្យ​សភាភូមិន្ទយុត្តិធម៌កម្ពុជា ​និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា ​និងសិស្សសារការី សរុបជិត២ ពាន់នាក់ ​នៅអគារទីតាំងថ្មី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី៦មិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ​បានមានប្រសាសន៍ថា កាលពីមុនសាលាឧទ្ធរណ៍នៅក្នុងប្រទេសកម្ពុជា គឺមាន​តែសាលា​ឧទ្ធរណ៍​រាជធានីភ្នំពេញមួយប៉ុណ្ណោះ ប៉ុន្ដែចាប់តាំងពីឆ្នាំ២០២០ រាជរដ្ឋាភិបាលបានដាក់​ឱ្យ​ដំណើការសាលាឧទ្ធរណ៍ភូមិភាគចំនួន ៣ បន្ថែមទៀត រួមមាន សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ សាលាឧទ្ធរណ៍តំបន់បាត់ដំបង ​សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ដែលសាលាឧទ្ធរណ៍ទាំង​នេះបានចូលរួមផ្ដល់សេវារហ័ស និងផ្ដល់ភាពងាយស្រួលក្នុងការដោះស្រាយរឿងក្ដី​ដល់ប្រជាពលរដ្ឋ​នៅតាមបណ្ដាខេត្តជិតៗនោះផងដែរ។

សូមជម្រាបថា តាមរយៈសាលាឧទ្ធរណ៍តំបន់ទាំងនេះ នឹងចូលរួមបង្ខិតសេវាយុត្តិធម៌កាន់​តែជិតប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមិនចាំបាច់ឡើងមកភ្នំពេញទៀតនោះទេ គឺអាចទៅឧទ្ធរណ៍​តំបន់ដែលបានបង្កើតឡើងក្នុងការជួយសន្សំសំចៃពេលវេលា និងថវិកា។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រកាសដំណើរការ​សាលាឧទ្ធរណ៍​ទាំង ៣ ខាងលើដោយធ្វើការបែងចែក និងគ្រប់គ្រងសំណុំរឿងទៅតាមតំបន់ដែល​បានកំណត់ចាប់ពីខែ មេសា ឆ្នាំ ២០២០ តទៅ។ យោងតាមព្រះរាជក្រឹត្យ សាលាឧទ្ធរណ៍តំបន់​ក្រៅពីទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តរបស់ខ្លួន ក៏ត្រូវដោះស្រាយបណ្ដឹងឧទ្ធរណ៍ពីតាមបណ្ដាខេត្តដែលនៅជិត​ទៅតាម​ព្រះរាជក្រឹត្យ​បានកំណត់​ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm