លោក Robert Hanssen ភ្នាក់ងារ FBI ដែលបានធ្វើចារកម្មឲ្យរុស្ស៊ី ត្រូវបានប្រទះឃើញស្លាប់ក្នុងពន្ធនាគារ

2023/06/06 06:23:28 pm        145

រុស្ស៊ី៖ អាជ្ញាធរអាមេរិក បាននិយាយថា លោក Robert Hanssen អតីតភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានផ្លាស់ប្តូរព័ត៌មានចារកម្ម ដែលការិយាល័យបានចាត់ទុកថាគ្រោះថ្នាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ពន្ធនាគាររបស់លោកកាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា។ លោក Hanssen អាយុ៧៩ឆ្នាំ ត្រូវបានកាត់ទោសនៅក្នុងឆ្នាំ២០០២ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីបានសារភពទោសកំហុសចំពោះការធ្វើចារកម្មឲ្យសហភាពសូវៀត និងក្រោយមកឲ្យរុស្ស៊ី រយៈពេលជាង២០ឆ្នាំ។

ការិយាល័យពន្ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកពន្ធនាគារ បានបង្ហាញពីវិធានការសង្គ្រោះជីវិតបន្ទាប់ពីរកឃើញថាលោក Hanssen លែងមានប្រតិកម្មតប កាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែការសង្គ្រោះពុំបានជោគជ័យនោះទេ។ យោងតាមគេហទំព័ររបស់ FBI បានឲ្យដឹងថា លោក Hanssen បានចូលរួមជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ក្នុងឆ្នាំ១៩៧៦ និងបានចាប់ផ្តើមលក់ព័ត៌មានសំងាត់ទៅឲ្យសហភាពសូវៀតក្នុងឆ្នាំ១៩៨៥។ គេហទំព័ររបស់ FBI និយាយថា នៅពេលមានការចាប់ខ្លួនលោក ក្នុងឆ្នាំ២០០១ លោកត្រូវបានផ្តល់សំណងជាសាច់ប្រាក់សុទ្ធ ជាង១,៤លានដុល្លារ មូលនិធិធនាគារនិងគ្រាប់ពេជ្រ ក្នុងការដោះដូរសម្រាប់ការសម្របសម្រួលប្រភពមនុស្សដ៏ច្រើនដែលបានជ្រើសរើសក្នុងការប្រមូលព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក និងបច្ចេកទេសចារកម្ម។

ក្រុមអ្នកស៊ើបអង្កេត FBI បានធ្វើការរយៈពេលជាច្រើនឆ្នាំដើម្បីព្យាយាមកំណត់អត្តសញ្ញាណចារកម្មនៅក្នុងឋានៈរបស់ពួកគេ។ FBI និយាយថា ក្នុងរយៈពេលច្រើនសប្តាហ៍ដែលនាំទៅរកការចាប់ខ្លួនលោកក្នុងខែកុម្ភៈឆ្នំ២០០១ បុគ្គលិកប្រមាណ៣០០នាក់ បានធ្វើការលើការស៊ើបអង្កេត និងតាមដានលោក Hanssen ។

លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងពន្ធនាគារសន្តិសុខខ្ពស់ក្នុងរដ្ឋ Colorado។ លោកត្រូវបានចោទប្រកាន់ថាបានលក់ព័ត៌មានសម្ងាត់ទៅឲ្យទីក្រុងមូស្គូ ដើម្បីទទួលបានមកវិញលុយជាង១លានដុល្លារអាមេរិក និងគ្រាប់ពេជ្រ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm