វិស័យធានារ៉ាប់រងនៅកម្ពុជា រក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់

2023/06/06 06:25:34 pm        151

ភ្នំពេញ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាបានរក្សានូវកំណើនជាវិជ្ជមានរបស់ខ្លួនយ៉ាងប្រសើរ ខណៈដែលបុព្វលាភដុលសរុបមាន ប្រមាណជាង ៩៣ លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ៥,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ទិន្នន័យធានារ៉ាប់រងកម្ពុជាប្រចាំត្រីមាសទី១ ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា បង្ហាញថា បុព្វលាភធានារ៉ាប់រងទូទៅ មានចំនួនជាង ៤២លានដុល្លារ កើនឡើង ៦,៥ភាគរយ ធានារ៉ាប់រងអាយុជីវិត មានបុព្វលាភចំនួនជាង ៤៨លានដុល្លារ មានកំណើន៣,៨ភាគរយ និងបុព្វលាភធានារ៉ាប់រងខ្នាតតូចជាង ១,៨លានដុល្លារ កើនឡើង៤៥ភាគរយ។

ចំណែកទីផ្សារនៃធានារ៉ាប់រងអាយុជីវិត មាន៥២,២៦ភាគរយ ខណៈធានារ៉ាប់រងទូទៅ មាន៤៥,៧៨ភាគរយ ​និងធានារ៉ាប់រងខ្នាតតូច ១,៨ភាគរយ ។

បើតាមរបាយការណ៍ដដែល ទ្រព្យសកម្មសរុបនៃវិស័យធានារ៉ាប់រង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ មានចំនួន១ពាន់លានដុល្លារ ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ធ្លាប់បានលើកឡើងថា វិស័យ​ធានារ៉ាប់រង​នៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

បច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុប៩៤ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨ ធានារ៉ាប់រងអាយុជីវិត១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៧​ ក្រុមហ៊ុនធានារ៉ាប់រងបន្ត១ ក្រុមហ៊ុនជើងសាធានារ៉ាប់រង១៨ ​ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង៣៤ និងក្រុមហ៊ុនវាយ​តម្លៃហានិភ័យធានារ៉ាប់រង២ ​កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។

អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        143
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        72
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm