អាមេរិកចោទចិនថា បានប្រើប្រាស់ឥរិយាបថបំពារពានផ្នែកយោធា បន្ទាប់ពីមានការប្រឈមដ៏គ្រោះថ្នាក់

2023/06/06 07:00:24 pm        165

អាមេរិក៖ សេតវិមាន បានឲ្យដឹង កាលពីថ្ងៃចន្ទថា ការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់ នាពេលថ្មីៗនេះ រវាងកងកម្លាំងអាមេរិក និងចិន នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ឆ្លុះបញ្ចាំងឲ្យឃើញពីការបំពារពានកាន់តែខ្លាំងឡើងៗពីយោធារបស់ទីក្រុងប៉េកាំងថា បង្កើនហានិភ័យនៃការមានកំហុសឆ្គង ដែលនាំឲ្យគ្រោះថ្នាក់។

ការព្រមានខ្លាំងៗរបស់ទីក្រុងវ៉ាស៊ីនតោននេះ បានកើតមានឡើងបន្ទាប់ពីការចេញផ្សាយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ នូវខ្សែវីដេអូនៃអ្វីដែលខ្លួនហៅថា «អន្តរកម្មមិនមានសុវត្ថិភាព» នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលនាវាចម្បាំងរបស់ចិន បានបើកឆ្លងកាត់ពីមុខនាវាពិឃាតអាមេរិក នៅក្នុងផ្លូវទឹកប្រកបដោយភាពចម្រូងចម្រាស។

ហេតុការណ៍នេះកើតឡើង នៅពេលដែលប្រទេសទាំងពីរ បានបន្ទោសគ្នាទៅវិញទៅមក ចំពោះការមិនលើកទឹកចិត្តឲ្យមានការជជែកគ្នាផ្នែកយោធា ដោយមានភាពមិនចុះសម្រុងគ្នា រវាងប្រទេសគូប្រជែងទាំងពីរ លើបញ្ហាគ្រប់យ៉ាង ចាប់តាំងពីបញ្ហាពាណិជ្ជកម្ម និងតៃវ៉ាន់ រហូតដល់បញ្ហាការវាយលុករបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន ហើយអាចបង្កើននូវលទ្ធភាពនៃការប្រឈមមុខគ្នា នាពេលអនាគត។

អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាន ចំពេលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានសភាពកាន់តែយ៉ាប់យ៉ឺនថា៖ «គួរឲ្យសោកស្ដាយ នេះគ្រាន់តែជាផ្នែកមួយនៃការបំពារបំពានម្តងទៀត ដោយសាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលយើងកំពុងដោះស្រាយ ហើយយើងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ វានឹងមិនប្រើពេលយូរប៉ុន្មានទេ មុនពេលមាននរណាម្នាក់រងរបួស។ មិនយូរមិនឆាប់នឹងមានកំហុសឆ្គង ក្នុងការវិនិច្ឆ័យ ឬការបង្កើតឲ្យមានកំហុស»។

លោក Kirby បានបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រ សម្រាប់សេរីភាពនៃការធ្វើចរាចរណ៍ទាំងនៅលើអាកាស និងដែនសមុទ្រ។

នៅទីក្រុងប៉េកាំងឯណោះវិញ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «វិធានការដែលធ្វើឡើងដោយយោធាចិន គឺសមហេតុផលទាំងស្រុង ស្របច្បាប់ ហើយប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព»។

យោធាសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាដអាមេរិក Chung-Hoon និងនាវាចម្បាំងកាណាដា Montreal កំពុងដំណើរការតាមទម្លាប់ នៅច្រកសមុទ្រ កាលពីថ្ងៃសៅរ៍ នៅពេលនោះ នាវាចិនបានបើកកាត់ពីមុខនាវាអាមេរិក ក្នុងរង្វង់ចម្ងាយត្រឹមតែ ១៥០យ៉ាដ (១៣៧ម៉ែត្រ)៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        333
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm