លទ្ធផលក្រោយការប្រកួតកីឡាអុកជនពិការវិញ្ញាសា Standard Chess ជុំទី៣ ព្រឹកមិញ

2023/06/06 08:05:58 pm        213

ភ្នំពេញ៖ បន្ទាប់ពីការប្រកួតរបស់ក្រុមកីឡាករកីឡាការិនីប្រទេសចំនួន០៨ ក្នុងកីឡាអុកជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើវិញ្ញាសា Standard Chess ជុំទី៣ ត្រូវបានបញ្ចប់ នៅវេលាថ្ងៃត្រង់ទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះរួចមកលទ្ធផលត្រូវបានបង្ហាញ ។

សម្រាប់ការប្រកួតជុំទី៣នេះ វិញ្ញាសា B1 ផ្នែកបុរស ក្រុមកីឡាករឥណ្ឌូនេស៊ី ទទួលបានជ័យជំនះ ។ វិញ្ញាសាផ្នែកនារី ក្រុមកីឡាការិនីវៀតណាម ទទួលជ័យជំនះ ។ វិញ្ញាសា B2B3 ផ្នែកបុរស ក្រុមកីឡាករឥណ្ឌូនេស៊ី ទទួលជ័យជំនះ ។ វិញ្ញាសា ផ្នែកនារី ក្រុមកីឡាការិនីថៃ ទទួលជ័យជំនះ ។ ដោយឡែកវិញ្ញាសា Pi ផ្នែកបុរសឥណ្ឌូនេស៊ី ទទួលជ័យជំនះ ។ វិញ្ញាសាដដែល ផ្នែកនារី ក្រុមកីឡាការិនីហ្វីលីពីន ជាអ្នកទទួលជ័យជំនះ ។

សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតលើវិញ្ញាសា Standard Chess ជុំទី៣នេះហើយនោះ នៅវេលាម៉ោង១៤ រសៀលថ្ងៃខែដដែល ក៏នឹងមានការប្រកួតលើវិញ្ញាសាដដែល ក្នុងជុំទី០៤បន្តទៀត ។

ការប្រកួតលើវិញ្ញាសា Standard Chess នេះ គឺមានវិញ្ញាសាចំនួន០៣តូចៗសម្រាប់ផ្នែកបុរស និងនារី នៅក្នុងហ្នឹងផងដែរ ដោយរួមមាន វិញ្ញាសា Pi ជាវិញ្ញាសាសម្រាប់ជនពិការធម្មតា , វិញ្ញាសាB1 ជាវិញ្ញាសាសម្រាប់ជនពិការភ្នែកទាំងស្រុង និង វិញ្ញាសា B2B3 ជា​វិញ្ញាសា​សម្រាប់ជនដែលមានភ្នែកមើលមិនសូវច្បាស់ ឬហៅថា ភ្នៀលៗ និងជនគរថ្លង់ជាដើម ។ ក្នុងនោះដែរ កម្ពុជា គឺបានចូលរួមតែក្នុង១វិញ្ញាសាប៉ុណ្ណោះ គឺប្រកួតក្នុងវិញ្ញាសា Pi ផ្នែកបុរស ។

ប្រទេសទាំង០៨ដែលចូលរួមក្នុងការប្រកួតកីឡាអុកជនពិការ នៅពេលនេះ រួមមាន ៖

ប្រទេសកម្ពុជា , ឥណ្ឌូនេស៊ី , ថៃ , ម៉ាឡេស៊ី , ម៉ាយ៉ានម៉ា , ហ្វីលីពិន , ទីម័រ និងប្រទេសវៀតណាម ។ ដែលក្រុមកីឡាករ នៃប្រទេសទាំង០៨ ប្រកួតលើវិញ្ញាសា០៣ធំៗ មាន ៖ Rapid Chess ( ដែលមានថេរះវេលា ២៥នាទី បន្ថែមថែម ១០វិនាទី ) , វិញ្ញាសា Standard chess ( ដែលមានថេរវេលា ៦០នាទី បន្ថែម១៥វិនាទី ) និងវិញ្ញាសា Blitz Chess ( ដែលមានថេរវេលា ៥នាទី បន្ថែម៣វិនាទី ) ៕

អត្ថបទ » លីហេង 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm