អាមេរិក៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីរបានរាយការណ៍កាលពីថ្ងៃចន្ទថា ការបន្ថែមវ៉ាក់សាំងផ្អែកលើការប្រើបច្ចេកវិទ្យាបញ្ចូនសារ mRNA ដែលធ្វើពិសោធន៍រួចពីក្រុមហ៊ុន Moderna Inc (MRNA.O) និងក្រុមហ៊ុន Merck & Co (MRK.N) បានកាត់បន្ថយហានិភ័យ ដែលជំងឺមហារីកស្បែកដ៏កាចសាហាវបំផុត នឹងរាលដាលដល់ទៅ ៦៥ភាគរយ លើការព្យាបាលដោយប្រើភាពស៊ាំតែមួយមុខ ក្នុងការសាកល្បងពាក់កណ្តាលដំណាក់កាល។
ជាមួយនឹងទិន្នន័យនេះ និងទិន្នន័យដំបូង ក្រុមហ៊ុន Moderna កំពុងពិចារណាស្វែងរកឲ្យទទួលបានការអនុម័តលឿនជាងមុនពីនិយតករ សម្រាប់ការព្យាបាលនេះ ក្រុមហ៊ុនបានប្រាប់វិនិយោគិនបន្ទាប់ពីបានបង្ហាញលទ្ធផល នៅក្នុងកិច្ចប្រជុំសមាគមសាកល្បងវេជ្ជសាស្ត្រអាមេរិក ( American Society of Clinical Oncology) នៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។

ប្រធានក្រុមហ៊ុន Moderna លោក Stephen Hoge បាននិយាយថា៖ «ភាពមិនប្រាកដប្រជាមួយចំនួន ដែលនៅសេសសល់ហាក់បីដូចជា កំពុងបាត់ទៅដោយសារតែជម្រើសប្រកបដោយសក្តានុពលនេះ។
ការចងក្រងទិន្នន័យនេះ មានឡើងបន្ទាប់ពីទិន្នន័យដែលទទួលបានផលល្អពីការសាកល្បងដែលបង្ហាញពីវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យាបញ្ជូនសារmRNA ដែលប្រើរួមបញ្ចូលគ្នាជាមួយប្រព័ន្ធភាពស៊ាំ Keytruda របស់ក្រុមហ៊ុន Merck បានកាត់បន្ថយហានិភ័យនៃការស្លាប់ ឬការរើឡើងវិញនៃជំងឺមហារីកស្បែកបាន ៤៤ភាគរយ បើប្រៀបធៀបជាមួយការប្រើប្រព័ន្ធភាពស៊ាំ Keytruda តែមួយមុខ។

អ្នកវិទ្យាសាស្ត្របាន និងកំពុងប្រឹងប្រែងដេញតាមក្តីស្រមៃ ក្នុងការរឲ្យកឃើញវ៉ាក់សាំង ដើម្បីបង្ការជំងឺមហារីកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយទទួលបានជោគជ័យតិចតួចប៉ុណ្ណោះ។ អ្នកជំនាញនិយាយថា វ៉ាក់សាំង mRNA ដែលអាចផលិតបានដោយប្រើពេលវេលាតិចត្រឹមតែ ៨សប្តាហ៍ ផ្សំជាមួយនឹងថ្នាំដែលធ្វើឲ្យប្រព័ន្ធភាពសុំាមានប្រសិទ្ធភាពកាន់តែខ្ពស់ អាចនាំទៅរករបៀបព្យាបាលជំនាន់ថ្មីសម្រាប់ព្យាបាលជំងឺមហារីក៕