ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Alibaba បណ្តុះបណ្តាលជំនាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

2023/06/06 08:49:40 pm        78

ភ្នំពេញ៖ ក្រុមហ៊ុនលក់តាមប្រព័ន្ធអនឡាញប្រទេសចិន Alibaba នឹងបើកថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិចជួយសហគ្រិន និងម្ចាស់អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចខ្មែរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមានប្រសើរឡើង។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែមិថុនា ក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្រុមហ៊ុនលក់តាម​ប្រព័ន្ធ​អនឡាញប្រទេសចិន Alibaba នឹងបើកថ្នាក់បណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិច មួយឈ្មោះថា Alibaba Netpreneur Masterclass នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្រោមកិច្ច​សហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ​និងក្រុមហ៊ុន Alibaba ។

ក្រសួងបន្តថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ដល់សហគ្រិន និងម្ចាស់​អាជីវកម្ម​ប្រព័ន្ធ​អេឡិចត្រូនិចទាំងអស់ នូវបទពិសោធន៍ និងជំនាញថ្មីៗក្នុងការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់អាជីវកម្ម និង សេដ្ឋកិច្ចក្នុងតំបន់ឱ្យមានភាពវិជ្ជមាន​ប្រសើរឡើង។

តាមរយៈថ្នាក់បណ្តុះបណ្តាលនេះ សហគ្រិន និងម្ចាស់អាជីវកម្មនឹងយល់ដឹងកាន់តែស៊ីជម្រៅអំពី​សេដ្ឋកិច្ចឌីជីថល​ ស្វែងយល់ពីជំហានផ្សេងៗដើម្បីជម្រុញអាជីវកម្មអោយមាន​ភាពយូរអង្វែងក្នុង​សម័យឌីជីថល ទទួលបានវិញ្ញាបនបត្របញ្ជាក់​ការសិក្សាក្រោយថ្នាក់បណ្ដុះបណ្ដាលចប់ ទទួល​បានឱកាសចូលរួមថ្នាក់បណ្តុះបណ្តាលផ្ទាល់​នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន​Alibaba ប្រទេសចិន សម្រាប់បុគ្គលឆ្នើម។

ចំពោះ​កាលបរិច្ឆេទ​ចូលរៀន នឹងចាប់ផ្តើមពី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេលពី ៦ ទៅ ៨ ម៉ោងក្នុងមួយសប្តាហ៍ ហើយតម្រូវអោយរៀនជា​ភាសាអង់គ្លេស។

វគ្គបណ្តុះបណ្តាល ធ្វើឡើងស្របតាមកិច្ចសហប្រតិបត្តិការពីការបង្កើតក្រុមការងារ​ចំពោះកិច្ច​សិក្សាពីលទ្ធភាព និងសម្របសម្រួលការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារ​អនឡាញ​បរទេសតាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន​ Alibaba៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm