មានការផ្ទុះ និងផ្សែងពាសពេញរដ្ឋធានីគីវ ខណៈរុស្ស៊ីបើកការវាយប្រហារផ្លូវអាកាសពេញមួយយប់លើអ៊ុយក្រែន

2023/06/06 10:09:31 pm        241

ការផ្ទុះជាច្រើនលើកត្រូវបានគេមើលឃើញនៅក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃអង្គារ (៦ មិថុនា)នេះ នៅពេលដែលប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីពេញមួយយប់ទៅលើរដ្ឋធានីនេះ ដោយក្រុមមន្ត្រីនៅរដ្ឋធានីរបស់អ៊ុយក្រែន បាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅជាង ២០ គ្រាប់។

សាក្សីរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថាពួកគេបានឮសូរផ្ទុះជាច្រើនដែលស្តាប់ទៅហាក់ ដូចជាប្រព័ន្ធការពារដែនអាកាស ខណៈពេលដែលទីក្រុងនេះ ស្ថិតនៅក្រោមការប្រកាសអាសន្ន​អំពីការវាយលុកតាមអាកាសអស់រយៈពេលជាង ៤ ម៉ោង ចាប់ផ្តើមភ្លាមៗបន្ទាប់ពីពាក់កណ្តាល​អធ្រាត្រ​ឈានចូលថ្ងៃអង្គារ។

ប្រធានរដ្ឋបាលយោធានៃរដ្ឋធានីគីវ លោក Serhiy Popko បាននិយាយនៅលើបណ្ដាញសង្គមកម្មវិធី​ផ្ញើសារតេឡេក្រាមថា ​ការវាយប្រហាររបស់រុស្ស៊ី ត្រូវបានវាយបកទៅវិញ ហើយមិនមានការវាយ​ប្រហារលើទីក្រុងអ៊ុយក្រែននោះទេ។

ទីភ្នាក់ងារយោធា បាននិយាយថា កម្ទឹចកម្ទីមីស៊ីលបានធ្លាក់ទៅលើផ្លូវ និងបានបំផ្លាញខ្សែបណ្តាញ​អគ្គិសនីប្រព័ន្ធរថភ្លើងខ្សែកាបនៅក្នុងតំបន់​ Desnianskyi នៃរដ្ឋធានីគីវ។ ក្នុងតំបន់ដែលនៅច្រាំងខាងឆ្វេងនៃទន្លេ Dnipro គឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេរបស់​រដ្ឋធានីគីវ។ ក្រុមមន្រ្តីនិយាយថា យោងតាមព័ត៌មានបឋមមិនមានអ្នករងរបួសនោះទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm