ក្រសួងមហាផ្ទៃ កំពុងឆ្លងសេចក្ដីព្រាងវិធានការទូទៅ ស្ដីពីការកសាងចលនាប្រជាការពារ

2023/06/06 10:35:50 pm        140

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដើម្បីឆ្លងសេចក្តីព្រាវិធានការទូទៅ ស្តីពីការកសាង​ចលនា​របស់ប្រជាការពារ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានចាត់ទុកប្រជាការពារ​គឺជាចលករមួយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា តាំងពីឆ្នាំ១៩៩៩ រហូតដល់ពេលនេះ ​កម្លាំងប្រជាការពារកាន់តែចូលរួមបានយ៉ាង​សកម្ម​ក្នុងការថែរក្សា ​សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានជាមួយអាជ្ញាធរ ​និងកងកម្លាំងមានសមត្ថកិច្ច ហើយ​នៅឆ្នាំ២០១៣ កម្លាំងប្រជាការពារក៏បានចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងចលនា​បដិវត្តន៍​ពណ៌ ហើយនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ ​ក៏បានរួមចំណែកការពារសន្តិសុខបោះឆ្នោត បានយ៉ាងល្អប្រសើរផងដែរ។

សម្តេច បានលើកឡើងទៀតថា រហូតមកដល់ពេលនេះ ទោះបីយន្តការពាក់ព័ន្ធនឹងការគ្រប់គ្រង និងពង្រឹងកម្លាំងប្រជាការពារនៅមិនទាន់មានភាពជាក់លាក់ ប៉ុន្តែឆ្លងកាត់បទពិសោធន៍អនុវត្ត កម្លាំងប្រជាការពារបានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងទទួលបានការជួយជ្រោមជ្រែង ពីរដ្ឋបាលមូលដ្ឋាន រួមទាំងភាគីពាក់ព័ន្ធផងដែរ។

យោងតាមសេចក្ដីព្រាង ចលនាប្រជាការពារ ជាវិធានការក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋទាំងមូល​ចូលរួមពង្រឹងសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់​នៅប្រកប​ដោយសុវត្ថិភាព ​ផាសុកភាព និងសុខដុមរមនា។ចលនាប្រជាការពារ គឺជាចលនា​នៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍ ភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ​ និងសម្របសម្រួលរបស់អាជ្ញាធរមាន សមត្ថកិច្ច​នៅមូលដ្ឋានក្នុងដែនសមត្ថកិច្ច។

សេចក្ដីព្រាងក៏បានបញ្ជាក់ផងដែរថា ចលនាប្រជាការពារពុំមែនជាអង្គការចាត់តាំងរបស់កម្លាំង​ប្រដាប់​អាវុធ ឬអង្គការចាត់តាំងណា​ មួយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមិនមានការកំណត់​ក្របខ័ណ្ឌ ឬឯកសណ្ឋានជាក់លាក់ជាកងកម្លាំង ឯកភាពនោះទេ។ ការចងក្រងកម្លាំងប្រជាការពារ គឺអាស្រ័យទៅតាមឆន្ទៈរបស់អ្នកចូលរួម​ និងផ្អែកតាមស្ថាន ភាពជាក់ស្ដែងនៃលក្ខណៈភូមិសាស្ត្រ និងប្រជាសាស្ត្រ ​ហើយប្រជាការពារគឺជាប្រជាពលរដ្ឋ មន្ត្រីរាជការ ​បុគ្គលិកអង្គការ សមាគមនានា​គ្រប់ស្រទាប់​ជាន់ថ្នាក់ ដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាព ​ក្នុងចលនាប្រជាការពារនៅមូលដ្ឋាន។

សូមបញ្ជាក់ថា ប្រជាការពារមិនទទួលបានប្រាក់បៀវត្សដូចក្របខណ្ឌមន្ត្រីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធ នោះទេ។

ការទ្រទ្រង់សកម្មភាពចលនាប្រជាការពារអាស្រ័យដោយការ​ឧបត្ថម្ភ​ទាំងស្មារតី សម្ភារៈ ថវិកា របស់អាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច វិស័យឯកជន​ ប្រជាពលរដ្ឋ ​សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ នេះបើតាមសេចក្ដីព្រាងដែលក៏បានកំណត់អំពី ការកសាង និងចាត់តាំងកម្លាំងប្រជាការពារ និងការៀបចំយន្តការដឹកនាំ គ្រប់គ្រងចលនាប្រជាការពារ ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        199
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm