ឯកឧត្ដម ព្រាប កុល ដឹកនាំជំនួបជាមួយសហគ្រាសចិន ដើម្បីបង្កើតឱកាសវិនិយោគនៅកម្ពុជា

2023/06/06 11:52:27 pm        144

​ភ្នំពេញ៖ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលភារៈ​កិច្ច​ជួយ​លើ​ផ្នែក​វិនិយោគ​បរទេស ទំនាក់ទំនង​អន្តរជាតិ និង​កំណែទម្រង់​អភិបាលកិច្ច នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៣ បានទទួល​ជួប​ជាមួយនឹង​ប្រតិភូ​សហគ្រាស​ចិន ដែលមាន​សមាសភាព​អ្នកគ្រប់គ្រង និង​សមាជិកតំណាង​ដោយ លោក ដាយ យូ​មីង (Da Youming) នៃ​ក្រុមហ៊ុន ផោ​វរ​ឆាយ​ណា​អ៊ី​ន​ធ័​រ​ណេ​ស្សិ​នណល គ្រុប (Power China Intemational Group) ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង​ប៉េកាំង​នៃ​សា​ធារ​រដ្ឋ​ប្រជាមានិត​ចិន​។​

​ឯកឧត្ដម ព្រាប កុល រដ្ឋមន្ត្រី​ប្រ​តិ​ភូ​អម​នាយករដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការស្វាគមន​យ៉ាង​កក់​ក្ត និង​ការថ្លែងអំណរគុណ ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​គណៈប្រតិភូ​សហគ្រាស​ចិន ដែល​បានមក​សិក្សា​ពី​ឱកាស​ធ្វើការ​វិនិយោគ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រោយពី​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ចិន​ធ្វើ​ការណែនាំ​អំពី​សហគ្រាស​របស់ខ្លួន និង​បង្ហាញ​គោលបំណង នៃ​ការសិក្សា​អំ​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ឯកឧត្តម ព្រាប កុល បានផ្ដល់​ការណែនាំ​អំពី​ចក្ខុវិស័យ​នៃ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ច្បាប់ នីតិវិធី និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​សហគ្រាស ឬ​ក្រុមហ៊ុន​បរទេស​ត្រូវបំពេញ និង​អនុវត្តន៍​ដូចជា​អត្ថប្រយោជន៍​ផ្សេងៗ ដែល​សហគ្រាស និង​ក្រុមហ៊ុន​បរទេស​ទទួលបាន​ពី​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​កត្តា​អំណោយផល និង​បរិយាកាស​ល្អ​សម្រាប់​ការធ្វើ​ពា​ណិ​ជ្ចក​ម្ម ដោយសា​កម្ពុជា​ធានាបាន​នូវ​ស្ថេរភាព នយោបាយ មាន​ហេ​ត្ថា​រចនា​សម្ព័ន្ធ​សមរម្យ និង​មានគុណ​សម្បត្តិ​សម្រាប់​ការប្រកួតប្រជែង​។​ល​។​

​គណៈប្រតិភូ​សហគ្រាស​ចិន បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ដែល​បានផ្ដល់​កិត្តិយស និង​ឱកាស​សម្រាប់​ការជួបពិភាក្សា​នៅថ្ងៃនេះ ហើយ​សង្ឃឹមថា ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ត​ជួយ​គាំទ្រ និង​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន ដើម្បី​ធ្វើការ​សិក្សា​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​រហូតដល់​ក្រុមហ៊ុន​អាច​បោះទុន​វិនិយោគ​ដ៏​ធំ​នៅពេល​ខាងមុខ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​នាពេល​អនាគត​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm