
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមហ៊ុន Apple Incបានចូលប្រកួតប្រជែកកម្មពិធីប្រព័ន្ធបច្ចេកវិទ្យា Metaverse របស់ក្រុមហ៊ុន Meta ជាមួយនឹងការបង្ហាញកាសស្តាប់ត្រចៀកពិតៗ Vision Pro គឺជាការប្រកួតប្រជែងធំជាងគេបំផុត ចាប់តាំងពីការណែនាំឲ្យប្រើប្រាស់ទូរស័ព្ទ iPhone។
កាស Vision Pro នឹងមានតម្លៃចាប់ពី ៣.៤៩៩ដុល្លារឡើងទៅ ពោលគឺថ្លៃជាងរហូតដល់ទៅ ៣ដង តម្លៃកាស ថ្លៃជាងគេបំផុតរបស់ក្រុមហ៊ុន Meta ដែលបច្ចុប្បន្នមានប្រៀបជាងគេនៅលើទីផ្សារកាស AR/VR។
កាសរបស់ក្រុមហ៊ុន Apple នឹងមានលក់នៅលើទីផ្សារចាប់ពីឆ្នាំក្រោយតទៅនៅសហរដ្ឋអាមេរិក និងប្រទេស ជាច្រើនទៀត នៅពេលក្រោយក្នុងឆ្នាំ ២០២៤។
ក្រុមហ៊ុន Apple និយាយថា អ្នកប្រើប្រាស់កាស Vision Pro នឹងជ្រើសរើសមាតិកានៅក្នុងវ៉ែនតា ដោយ ប្រើភ្នែក របស់ពួកគេ ប្រើម្រាមដៃចុច និងចុចអូសថើរៗ ខណៈពេលដែលអាចប្រើប្រាស់កាមេរ៉ាស្រ៊ីឌីផងដែរ ហើយប្រព័ន្ធ មីក្រូហ្វូននឹងថតវីដេអូ និងរូបភាព។
ចំណុចដែលខុសប្លែកគ្នាខ្លាំងបំផុតពីកាសក្រុមហ៊ុន Meta គឺកាសមួយនេះមានអេក្រង់ខាងក្រៅ ដែលបង្ហាញភ្នែកអ្នកប្រើប្រាស់ដល់មនុស្សនៅពិភពខាងក្រៅផងដែរ៕


