កម្ពុជាបញ្ជូនរថយន្តរថពាសដែក និងសម្ភារកម្ទេចគ្រឿងផ្ទុះជាច្រើនទៀតទៅប្រទេសនៅម៉ាលី​

2023/06/07 12:44:19 am        535

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នា​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្ពុជា​បាន បញ្ជូន​រថយន្ត​ចំនួន​១៤​គ្រឿង​ប្រភេទ​រថយន្ត​រថពាសដែក (MPV) រថយន្ត​បរិក្ខា​ពេទ្យ និង​សំភារៈ​នានា​ចំនួន​៥​កុង​ទឺ​ន័​រ​បំរើ​ឲ្យ​ការងារ​កំទិច​គ្រឿងផ្ទុះ​ជាច្រើន​គ្រឿង​ទៀត ត្រូវបញ្ជូន​ទៅប្រើ​ប្រាស់​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​UN នៅ​ប្រទេស​ម៉ាលី​។​

​ក្នុងឱកាស​អញ្ជើញ​ត្រួតពិនិត្យ​សំភារៈ​បញ្ជូន​ចេញទៅ​ប្រទេស​ម៉ាលី​ព្រឹក​មិញ​នេះ ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែងថា នៅថ្ងៃនេះ​រថយន្ត​និង​សម្ភារ​ដាក់​ក្នុង​ទូរ​កុង​ទឺ​ន័​រ គឺ​ដឹកបញ្ជូន​ទៅកាន់​កំពង់ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ ហើយនឹង​បញ្ជូនបន្ត​តាម​នាវា ទៅកាន់​សាធារណរដ្ឋ​ម៉ាលី នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣​ខាងមុខនេះ ជាមួយគ្នា​រថយន្ត​និង​សម្ភារ​ទាំងអស់​នឹង​ទៅដល់​គោលដៅ នា​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២៣​នេះ​ផងដែរ​។

​ឯកឧត្តម បានបញ្ជាក់​ឱ្យដឹងថា ចំពោះ​រថយន្ត​រថពាសដែក និង​សម្ភារ​ទាំងអស់នេះ គឺ​សម្រាប់​បំពេញបន្ថែម ទៅលើ​រថយន្ត និង​សម្ភារ ដែលមាន​ស្រាប់​កំពុង​បម្រើ​ការងារ​បេសកកម្ម​ក្នុងប្រទេស​ម៉ាលី​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានឱ្យដឹងថា រថយន្ត​រថពាសដែក​ទាំង​១៤​គ្រឿង គឺមាន​ចំនួន​៤​គ្រឿង បម្រើ​ការងារ​ជា​រថយន្ត​ពេទ្យ ដែលមាន​បំពាក់​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​ទាំងអស់ ចំណែក​រថយន្ត​រថពាសដែក​ចំនួន​១០​គ្រឿង​ទៀត គឺ​សម្រាប់​ដឹក​កម្លាំង​ចុះ​ប្រតិបត្តិការ​បេសកកម្ម​។

​ឯកឧត្តម បន្តថា ការដែល​បញ្ជូន រថយន្ត ប្រភេទ​រថពាសដែក​នេះ​ទៅកាន់​តំបន់​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី ដោយសារ​នៅ​ទីនោះ មាន​ក្រុម​ឧទ្ទាម តែង​ពួនស្ទាក់​ដាក់ បង្កៃគ្រាប់​កែច្នៃ ឬ​គ្រាប់មីន​នៅតាម​ដងផ្លូវ​ធ្វើដំណើរ​។ ឯកឧត្តម បញ្ជាក់ថា ចំពោះ​កងកម្លាំង​មួក​ខៀវ​កម្ពុជា គឺ​បាន​កំពុង​បន្តការងារ បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី រួចស្រេច​ហើយ​។​

​សូមបញ្ជាក់​ឱ្យដឹង​ដែរ​ថា កងកម្លាំង​កម្ពុ​ជាមាន​ចំនួន​ជាង​៣០០​នាក់ ចែកចេញជា​២​កងអនុសេនាធំ គឺ​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ និង​កងកម្លាំង​វិស្វកម្ម​ព្រលានយន្តហោះ​៕ អត្ថបទ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        50
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        152
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm