វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ៥​សែន​ដូស​ទៀត ​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ

2021/05/11 05:58:33 pm        95

ភ្នំពេញ៖ វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នោះ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​បង្កើន​ភាព​ស៊ាំ​របស់​ពួកគាត់។

សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ទៀត​ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន​នោះ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ​។

វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ២​លាន​ដូសដែល​កម្ពុជា​បញ្ជា​ទិញ​នា​ពេល​កន្លង​មក ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​រួច​មក​ហើយ ហើយ​ការ​មក​ដល់​នៃ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​ថ្ងៃ​នេះ នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​សរុប​ដល់​ទៅ ២​លាន ៥​សែន​ដូស​រួច​ហើយ។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ ៣​ប្រភេទ​សរុប ៤ ៧២៤ ០០០​ដូស ក្នុង​នោះ​មាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ២.៥​លាន​ដូស វ៉ាក់ស៊ីណូហ្វាម ១.៧​លាន​ដូស និង​វ៉ាក់សាំង​ Covishield ៣២៤ ០០០​ដូស៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm