លទ្ធផលក្រោយការប្រកួតកីឡាអ៊ុកជនពិការវិញ្ញាសា Standard Chess ជុំទី៤ នារសៀលថ្ងៃមិញ

2023/06/07 01:07:44 am        130

ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតរបស់ក្រុមកីឡាករកីឡាការិនីប្រទេសចំនួន០៨ ក្នុងកីឡាអ៊ុកជនពិការ នៃព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើវិញ្ញាសា Standard Chess ជុំទី៤ត្រូវបានបញ្ចប់នៅវេលាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះរួចមក លទ្ធផលត្រូវបានបង្ហាញ ។

វិញ្ញាសា Pi ទាំងផ្នែកបុរស និងនារី គឺក្រុមកីឡាករ និងកីឡាការិនីហ្វីលីពីនជាអ្នកទទួលបានជ័យជំនះ ។ វិញ្ញាសាB1 ផ្នែកបុរស កីឡាករវៀតណាមជាអ្នកទទួលជ័យជំនះ ។ វិញ្ញាសាដដែលផ្នែកនារី កីឡាការិនីឥណ្ឌូនេស៊ី ទទួលជ័យជំនះ ។ វិញ្ញាសាB2B3 ផ្នែកបុរស កីឡាករហ្វីលីពីនទទួលជ័យជំនះ ។ វិញ្ញាសាដដែលផ្នែកនារី កីឡាការិនីឥណ្ឌូនេស៊ី ជាអ្នកទទួលបានជ័យជំនះ ។

ការប្រកួតលើវិញ្ញាសា Standard Chess នេះគឺមានវិញ្ញាសាចំនួន០៣តូចៗសម្រាប់ផ្នែកបុរស និងនារី នៅក្នុងហ្នឹងផង ដែរ ដោយរួមមាន ៖ វិញ្ញាសារ Pi ជាវិញ្ញាសារសម្រាប់ជនពិការធម្មតា , វិញ្ញាសារB1 ជាវិញ្ញាសារសម្រាប់ជន ពិការ​ភ្នែក ទាំងស្រុង និង វិញ្ញាសា B2B3 ជាវិញ្ញាសាសម្រាប់ជនដែលមានភ្នែកមើលមិនសូវច្បាស់ ឬហៅថា ភ្នៀលៗ និង ជនគរថ្លង់ជាដើម ។ ក្នុងនោះដែរកម្ពុជា គឺបានចូលរួមតែក្នុង១វិញ្ញាសាប៉ុណ្ណោះ គឺប្រកួតក្នុងវិញ្ញាសា Pi ផ្នែកបុរស ។

ប្រទេសទាំង០៨ ដែលចូលរួមក្នុងការប្រកួតកីឡាអ៊ុកជនពិការ នៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ រួមមាន ៖ ប្រទេសកម្ពុជា , ឥណ្ឌូនេស៊ី , ថៃ , ម៉ាឡេស៊ី , ម៉ាយ៉ានម៉ា , ហ្វីលីពិន , ទីម័ន និងប្រទេស វៀតណាម ។ ដែលក្រុមកីឡាករ នៃប្រទេសទាំង០៨ ប្រកួតលើវិញ្ញាសា០៣ធំៗ មាន ៖ Rapid Chess ( ដែលមានថេរវេលា ២៥នាទី បន្ថែមថែម ១០វិនាទី ) , វិញ្ញាសារ Standard chess ( ដែលមានថេរះវេលា ៦០នាទី បន្ថែម១៥វិនាទី ) និងវិញ្ញាសាBlitz Chess ( ដែលមានថេរវេលា ៥នាទី បន្ថែម៣វិនាទី ) ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm