នគរបាល​អ៊ីស្រាអែល​គប់​គ្រាប់​បែក​ផ្សែង​ទៅ​លើ​ក្រុម​អ្នក​បួងសួង​ប៉ា​ឡេ​ស្ទី​ន​ ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​

2021/05/11 06:28:25 pm        111

​​អ៊ីស្រាអែល៖ នគរបាល​អ៊ីស្រាអែល​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក គ្រាប់​បែកផ្សែង និង​គ្រាប់​កាំភ្លើង​ជ័រ បាន​ប៉ះទង្គិច​ជាមួយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​កំពុង​គប់​ដុំ​ថ្ម​ នៅ​កន្លែង​ពិសិដ្ឋ​ដ៏​សំខាន់​នៃ​ក្រុង ​Jerusalem​ កាលពី​ថ្ងៃ​ចន្ទ ជា​ការ​ប្រឈម​មុខ​គ្នា​ចុងក្រោយបង្អស់​ ដែល​បាន​គំរាម​ជំ​រុញ​ឱ្យ​ទីក្រុង​ដែល​មាន​ជម្លោះ​ស្រាប់​ ឈាន​ទៅ​រក​ជម្លោះ​កាន់តែ​ធំ​ថែមទៀត​។

​អ្នកសារព័ត៌មាន AP ម្នាក់ដែល​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា បំពង់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​គ្រាប់​បែកផ្សែង​ជាច្រើន​បាន​ធ្លាក់​ក្នុង​វិហារ Al-Aqsa ដែល​ជា​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត​មួយ​ ក្នុងចំណោម​ទី​សក្ការៈ​ដ៏​បរិសុទ្ធ​ជាច្រើន​របស់​សាសនា​អ៊ីស្លាម​ ស្រប​ពេល​ដែល​នគរបាល និង​ក្រុម​អ្នក​តវ៉ា​បាន​ប្រឈម​មុខ​គ្នា​ នៅ​ខាងក្នុង​បរិវេណ​ដែល​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​នោះ​។​ ​យោង​តាម​អឌ្ឍ​ច័ន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​ន​ឲ្យ​ដឹង​ថា​ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន ៣០៥​នាក់​បាន​រង​របួស​ក្នុង​នោះ​មាន ២២៨​នាក់​ដែល​បាន​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​គ្លីនិក​ដើម្បី​ព្យាបាល​។ អ្នក​រង​របួស ៧​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ​នគរបាល​បាន​និយាយ​ថា ​មន្ត្រី​ចំនួន ២១​នាក់​បាន​រង​របួស​ក្នុង​នោះ​មាន ៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ក្រុម​គ្រូ​ពេទ្យ​អ៊ីស្រាអែល​បាន​និយាយ​ថា​ ជន​ស៊ីវិល​អ៊ីស្រាអែល ៧​នាក់​ក៏បាន​រង​របួស​ដែរ​។​

​ការ​ប្រឈម​មុខ​គ្នា​នេះ​គឺជា​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​ បន្ទាប់ពី​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​កងទ័ព​អ៊ីស្រាអែលនៅក្នុង​ទីក្រុង​បុរាណ Old City របស់​ទីក្រុង​ Jerusalem​ ដែល​ជា​ចំណុច​ងាយ​ផ្ទុះ​ជា​ជម្លោះ​របស់​ពួកគេ​។​ មានការ​ប៉ះទង្គិច​គ្នា​ស្ទើរតែ​ពេញ​មួយ​យប់​ ក្នុង​អំឡុង​ខែ​ដ៏​ពិសិដ្ឋ​នៃ​បុណ្យ​រ៉ា​ម៉ា​ដានរបស់​ពលរដ្ឋ​ម៉ូ​ស្លី​ម ​ដែល​ជា​ពេលវេលា​នៃ​ភាព​ចម្រូង​ចម្រាស​បំផុត​ខាង​សាសនា​។ ​កាលពី​ថ្ងៃ​ចន្ទ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ថែមទៀត ចាប់​តាំង​ពី​អ៊ីស្រាអែលបាន​ចាត់​ទុក​ជា​ថ្ងៃ​ទិវា Jerusalem Day ដើម្បី​​អបអរសាទរ​ការ​ដណ្ដើម​គ្រប់គ្រង​របស់​ពួកគេ​លើ​ដែនដី​ទីក្រុង ​Jerusalem​ ខាងកើត​ក្នុង​សង្គ្រាម​មជ្ឈិមបូព៌ា​ឆ្នាំ១៩៦៧៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm