រដ្ឋមន្ត្រី៖ ប្រទេសកូសូវ៉ូ បើកឲ្យមានការបោះឆ្នោតថ្មីក្នុងក្រុងនានា ដែលទទួលរងភាពចលាចល

2023/06/07 07:33:29 pm        89

រដ្ឋមន្ត្រីការបរទេសកូសូវ៉ូ លោកស្រី Donika Gervalla-Schwarz បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូសូវ៉ូ នឹងបើកចំហចំពោះលទ្ធភាពនៃការបោះឆ្នោតថ្មី នៅក្នុងក្រុងនានាដែលមានពលរដ្ឋស៊ែរប៊ីភាគច្រើន នៅភាគខាងជើងចំនួន៤ បន្ទាប់ពីមានភាពចលាចល ប៉ុន្តែវិធានការផ្សេងទៀតចាំបាច់ត្រូវធ្វើឡើងនៅមុនពេលនោះ។

អំពើហិង្សាបានផ្ទុះឡើងចាប់តាំងពីអាជ្ញាធរប្រទេសកូសូវ៉ូ បានតែតាំងអភិបាលក្រុងជនជាតិភាគតិចអាល់បានីឡើងកាន់តំណែងនៅក្នុងទីក្រុងជាច្រើន បន្ទាប់ពីជាប់ឆ្នោតក្នុងសំឡេងត្រឹមតែ ៣,៥ភាគរយ ធ្វើឲ្យផ្ទុះកំហឹងដល់ពលរដ្ឋស៊ែរប៊ី ដែលបានបង្កើតសំឡេងភាគច្រើននៅក្នុងតំបន់ និងជាអ្នកដែលបានធ្វើពហិការក្នុងការបោះឆ្នោតប្រជាមតិក្នុងតំបន់។

លោកស្រី Gervalla-Schwarz បាននិយាយបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋឆែក ក្នុងទីក្រុងប្រាក ថា ការឈានទៅបញ្ចប់ចំពោះអំពើហិង្សាគឺជាលក្ខខណ្ឌទី១ ដើម្បីពិចារណាការបោះឆ្នោតថ្មី។

លោកស្រីនិយាយថា «ពិតណាស់» យើងនឹងបើកឲ្យមានការបោះឆ្នោតដល់ក្រុងចំនួន៤ទាំងនោះ ប៉ុន្តែដើម្បីមានការបោះឆ្នោតថ្មី យើងត្រូវការវិធានការជាច្រើននៅចន្លោះនោះ។

លោកស្រីនិយាយថា ពលរដ្ឋពុំគួគិតពីការគំរាមនៃអំពើហិង្សារបស់ក្រុមមនុស្សឥតសណ្តាប់ធ្នាប់សម្រាប់ការចូលរួមក្នុងការបោះឆ្នោតនោះទេ។ ការបន្ថែមកម្លាំងសម្រាប់កងកម្លាំងរក្សាសន្តិភាពសម្ព័ន្ធយោធា NATO បានចាប់ផ្តើមមកដល់ក្នុងប្រទេសកូសូវ៉ូនៅសប្តាហ៍នេះ បន្ទាប់ពីភាពចលាចល។

ប្រទេសកូសូវ៉ូ ត្រូវបានប្រកាសជាអន្តរជាតិ ដែលទទួលស្គាល់ឯករាជ្យពីប្រទេសស៊ែរប៊ីក្នុងឆ្នំ២០០៨ ទោះបីជាត្រូវបានបដិសេធមិនទទួលស្គាល់ដោយទីក្រុងប៊ែលក្រាតក៏ដោយ។

កាលពីសប្តាហ៍មុន ជំនួយការប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដែលជំរុញឲ្យប្រទេសស៊ែរប៊ីដកកងកម្លាំងប្រាដាប់អាវុធ ដែលដាក់មូលដ្ឋាន​នៅជិតព្រំដែន និងជំរុញឲ្យក្រុមអ្នកតវ៉ារក្សាភាពស្ងាត់ស្ងៀម។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm