ផ្លួវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយលើកកម្ពស់វិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍

2023/06/07 09:29:27 pm        514

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លួវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយលើកកម្ពស់ វិនិយោគ ពាណិជ្ជកម្ម ក្នុងតំបន់ស្រុកល្វាម ខេត្តកណ្តាល និងការដឹកជញ្ជូន និងទេសចរណ៍ រវាងកម្ពុជា និងវៀតណាម។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែសេដ្ឋកិច្ច ដ៏មានសក្តានុពល របស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ផ្លូវល្បឿនលឿននេះ នឹងជំរុញឲ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មី អរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគី រវាងកម្ពុជា និងវៀតណាមបន្ថែមទៀត”។

បន្ថែមលើនេះ ផ្លូវល្បឿនលឿននេះ ក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែម​លើ​ផ្លូវហាយវ៉េលេខមួយ ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់ប្រទាក់ក្រឡានៃផ្ទៃក្នុងប្រទេស និង​ការតភ្ជាប់កម្ពុជា ទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ឲ្យកាន់តែទូលំទូលាយ​ដើម្បីពង្រឹងសក្តានុពេលនៃទីផ្សារ ការប្រកួតប្រជែង​ និងភាពទន់សេដ្ឋកិច្ច-សង្គម តាមរយៈធ្វើការធ្វើឲ្យកាន់តែស៊ីចង្វាក់គ្នា ។

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងទៀតថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានចាត់ទុកជាក្បាល​ម៉ាស៊ីន​ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​បានយ៉ាងឆាប់រហ័ស។

កសាងដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​មានប្រវែង ១៣៥គីឡូម៉ែត្រ ដោយថវិកាវិនិយោគសាងសង់ ប្រមាណ ១,៣៥ប៊ីលានដុល្លារ ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm