ម្តាយរបស់កុមារប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ចង់បានយុត្តិធម៌

2023/06/07 10:36:28 pm        208

ដោយដើរដង្ហែជាមួយអ្នកកាន់ទុក្ខរាប់សិបនាក់ កាលពីថ្ងៃអង្គារ (ទី៦ ខែមិថុនា) ប្រជាជនប៉ាឡេស្ទីន បានចូលរួមពិធីបុណ្យសពកុមារ Mohammad Al-Tamimi អាយុ៣ខួប ដែលបានស្លាប់ ដោយសារការរងរបួស បន្ទាប់ពីទាហានអ៊ីស្រាអែល បាញ់ត្រូវកាលពីសប្តាហ៍មុន។

ដោយរួមដំណើរជាមួយម្តាយរបស់កុមាររងគ្រោះ លោកស្រី Marwa al-Tamimi បានបីកូនតូចរបស់លោកស្រីជាលើកចុងក្រោយ ផ្ទៃមុខរបស់កុមារនោះ ស្ថិតក្នុងដៃរបស់លោកស្រី ខណៈដែលលោកស្រីឱនទៅថើបថ្ងាសរបស់ក្មេងប្រុស ហើយបន្ទាប់មកលោកស្រីបានអំពាវនាវរកយុត្តិធម៌ ពេលបានចូលរួមពិធីបុណ្យសពក្មេងប្រុស នៅតំបន់គ្រប់គ្រងវ៉េសប៊ែង (West Bank) ។

អ្នកស្រី បានបន្តថា៖ «ខ្ញុំចង់បានយុត្តិធម៌សម្រាប់កូនប្រុសរបស់ខ្ញុំ និងចង់ឲ្យអ្នកដែលបានបាញ់សម្លាប់ប្តី និងកូនរបស់ខ្ញុំទទួលខុសត្រូវ ចំពោះទង្វើរបស់គេ»។

កុមាររងគ្រោះ Mohammad ដែលម្តាយរបស់គេ បាននិយាយថា ខ្វះប៉ុន្មានខែដល់ខួប ៣ឆ្នាំរបស់គេនោះ បានស្លាប់ កាលពីថ្ងៃចន្ទ ដោយសាររបួស ដែលត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល បន្ទាប់ពីកុមានោះ និងឪពុករបស់គេ បានរងការបាញ់ប្រហារពីកងកម្លាំងអ៊ីស្រាអែលនៅក្បែរផ្ទះរបស់ពួកគេ ខណៈពេលកំពុងបើកបរទៅសួរសុខទុក្ខសាច់ញាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីហេតុការណ៍នេះ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ទាហានបានឆ្លើយតបទៅនឹងការបាញ់ប្រហារ ដោយក្រុមជនវាយប្រហារឆ្ពោះទៅកាន់ការតាំងលំនៅឋានរបស់ជនជាតិជ្វីហ្វ ហើយជនជាតិប៉ាឡេស្ទីនពីរនាក់ ក្នុងនោះរួមទាំងកុមារម្នាក់ផង បានរងរបួស។

យោងតាមការិយាល័យការពារកុមារអន្តរជាតិប៉ាឡេស្ទីន (DCIP) បានឲ្យដឹងថា កុមារងគ្រោះ Al-Tamimi គឺជាអនីតិជនប៉ាឡេស្ទីនម្នាក់ ក្នុងចំណោម ២៧នាក់ ដែលត្រូវបានសម្លាប់ដោយសារសកម្មភាពយោធា និងការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់វ៉េសប៊ែង (West Bank) និងហ្គាហ្សា (Gaza) ចាប់តាំងពីខែមករាមក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm