រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក នឹងលាលែងពីតំណែង ដើម្បីផ្តោតលើការឈ្នះឆ្នោតជាប្រធានាធិបតីបក្សកាន់អំណាច​

2023/06/07 11:22:28 pm        143

​រដ្ឋមន្ត្រីការបរទេស​ម៉ិ​ក​ស៊ិ​កលោក Marcelo Ebrard ដែលជា​គូប្រជែង​ឈានមុខ​គេ​មួយ​ក្នុង​បេក្ខភាព​មេដឹកនាំ​បន្ទាប់​របស់​ប្រទេស​នេះ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ (៦ មិថុនា​)​ថា លោក​នឹង​លាលែង​ពី​តំណែង​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ផ្តោតលើ​ការយក​ឈ្នះ​ការតែងតាំង​ពី​គណបក្សកាន់អំណាច​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​។​

​លោក Ebrard ដែលជា​អតីត​អភិបាលរដ្ឋ​ធានី​ម៉ិ​ក​ស៊ិ​កូ​ស៊ី​ធី ប្រទេស​ម៉ិ​ក​ស៊ិ​ក កំពុង​ប្រកួតប្រជែង​ដើម្បី​ស្នង​តំណែង​ប្រធានាធិបតី​ពី​លោក Andres Manuel Lopez Obrador ជា​អ្នកដឹកនាំ​ប្រកាន់យក​ស្តង់ដារ​នៃ​គណបក្ស​ចលនា​សង្គ្រោះ​ជាតិ​ឆ្វេងនិយម (MORENA) ដែល​បច្ចុប្បន្ននេះ​គ្រប់គ្រង​នយោបាយ​ជាតិ​។​

​ការស្ទង់មតិ​បង្ហាញថា​លោក Ebrard គឺជា​បេក្ខភាព​ប្រជែង​ឈានមុខ​គេ​មួយរូប​ដើម្បី​ស្នង​តំណែង​លោក Lopez Obrador ដែល​តាមច្បាប់​អាច​កាន់តំណែង​ប្រធានាធិបតី​បានតែ ៦ ឆ្នាំ​ប៉ុណ្ណោះ ទោះបីជា​ការស្ទង់មតិ​ថ្មីៗ​ភាគច្រើន​មាន​ទំនោរ​គាំទ្រ​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​ក​បច្ចុប្បន្ន​លោកស្រី Claudia Sheinbaum បន្តិចបន្តួច​ក៏ដោយ​។​

​ការបោះឆ្នោត​ប្រធានាធិបតី​នឹង​ប្រព្រឹត្តទៅ​នៅ​ខែមិថុនា ឆ្នាំ២០២៤​។ គណបក្ស​ចលនា​សង្គ្រោះ​ជាតិ​ឆ្វេងនិយម (MORENA) នឹង​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​របស់ខ្លួន​ដោយ​ដំណើរការ​បោះឆ្នោត ទោះបីជា​ព័ត៌មាន​លម្អិត​មិនទាន់​ត្រូវបាន​បញ្ចប់​ក៏ដោយ​។ គណបក្ស MORENA ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុងការ​ឈ្នះឆ្នោត​ប្រធានាធិបតី ដែល​ជំរុញ​ដោយ​ប្រជាប្រិយភាព​របស់លោក Lopez Obrador ៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm