ក្រុមយុវជនកូរ៉េខាងជើងបរិច្ចាគជើងទម្របាញ់រ៉ូកែតដល់យោធា​

2023/06/07 11:39:12 pm        227

​សេ​អ៊ូ​ល​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ (៧ មិថុនា​) នេះ​ថា ក្រុមយុវជន​កូរ៉េខាងជើង​មួយក្រុម​បាន​បរិច្ចាគ​ជើង​ទម្រ​បាញ់​រ៉ូ​កែ​តដល់​យោធា​ក្នុង​ការបង្ហាញ​ពី​ភាព "​ស្នេហា​ជាតិ​ដ៏​ក្លៀវក្លា​" ខណៈដែល​រដ្ឋ​ឯកោ​មួយ​នេះ​ប្រឈមមុខ​នឹង​អ្វីដែល​ខ្លួន​មើលឃើញថា​ជាការ​គំរាមកំហែង​ពី​បរទេស​។​

​ការបរិច្ចាគ​គ្រឿងយុទ្ធោបករណ៍​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​សហភាព​កុមារ​កូរ៉េ (KCU) ដែលជា​ក្រុមយុវជន​នយោបាយ​បាន​ប្រារព្ធ​ខួប​លើក​ទី ៧៧ របស់ខ្លួន​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ឃោសនា និង​ការផ្ញើ​សារ​ជា​សាធារណៈ រួមទាំង​ការរៀបចំ​ពិធី​ជួបជុំ​ដែល​រូបសំណាក​របស់​មេដឹកនាំ​កូរ៉េខាងត្បូង និង​អាមេរិក ត្រូវបាន​យកមក​ដុតបំផ្លាញ ខណៈ​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​រុញ​ឲ្យ​មានការ​ប្រកាសអាសន្ន​នៅក្រៅ​ប្រទេស​។​

​កូរ៉េខាងជើង​បាន​ផ្គើន​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​តាមរយៈ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្សេងៗ រួមទាំង​មី​ស៊ី​ល​បា​លិ​ស្ទិ​ក​អន្តរទ្វីប​ដ៏​ធំ​បំផុត​របស់ខ្លួន​នៅ​ឆ្នាំនេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA បាន​រាយការណ៍​ថា ពិធី​ប្រារព្ធ​ខួប​កាលពី​ថ្ងៃ​អង្គារ​មានការ​ចូលរួម​ដោយ​ក្រុមមន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​។ KCNA មិនបាន​និយាយ​ពី​មធ្យោបាយ​ក្នុងការ​រៃអង្គាស​ថវិកា​សម្រាប់​គ្រឿង​យុទ្ធោបករណ៍​នោះទេ​។ ជើង​ទម្រ​សម្រាប់​បាញ់​រ៉ូ​កែ​ត​ដែល​បាន​បរិច្ចាគ​ត្រូវបាន​គេ​ដាក់ឈ្មោះថា "Sonyeon" ដែល​មានន័យ​ក្នុង​ភាសា​កូរ៉េ​ថា​ក្មេងប្រុស ទោះបីជា​សមាជិក​ក្រុមយុវជន​រួមមាន​ក្មេងប្រុស និង​ក្មេងស្រី​ក៏ដោយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm