តារាសម្តែងលោក Cuba Gooding Jr. ដោះស្រាយបញ្ចប់បណ្តឹងរំលោភសេពសន្ថវៈ ដើម្បីជៀសវាងការកាត់ក្តីរដ្ឋប្បវេណី

2023/06/08 12:08:36 am        194

​តារា​សម្ដែង​ភាពយន្ត​ជនជាតិ​អាមេរិក លោក Cuba Gooding Jr. កាលពី​ថ្ងៃ​អង្គារ (​ទី​៦ ខែមិថុនា​) បាន​ឈានដល់​ការដោះស្រាយ​បញ្ចប់​បណ្ដឹង​ជាមួយ​នារី​ម្នាក់​ដែល​បាន​ប្តឹង​រូបលោក​ទារ​សំណង​ជំងឺ​ចិត្ត ក្នុងតម្លៃ ៦​លាន​ដុល្លារ លើ​ការចោទប្រកាន់​ដែលថា លោក​បាន​រំលោភ​រូបនាង​កាលពី ១០​ឆ្នាំ​កន្លងទៅ​។​

​កិច្ចព្រមព្រៀង​នេះ បាន​កើតឡើង​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ នៅមុន​ការជ្រើសរើស​គណៈវិនិច្ឆ័យ ដែល​ត្រូវ​បានកំណត់​ឲ្យ​ចាប់ផ្តើម នៅ​តុលាការ​សហព័ន្ធ​ក្រុង Manhattan សហរដ្ឋអាមេរិក​។ ការព្រមព្រៀង​ដែលមាន​រយៈពេល ១១​ម៉ោង មានន័យថា ម្ចាស់​ជយលាភី​ពានរង្វាន់​អូ​ស្ការ​រូបនេះ នឹង​ជៀសវាង​ការ​មាន​ព័ត៌មាន​លម្អិត​ពីបទ​ចោទប្រកាន់​នៃ​ការរំលោភ ដែល​បាន​ចាក់ផ្សាយ នៅក្នុង​តុលាការ ខណៈពេលដែល​ដើមចោទ នឹងមិន​ត្រូវបាន​ឲ្យ​បង្ហាញ​អត្តសញ្ញាណ ដោយ​មិនមាន​ការព្រមព្រៀង​នោះទេ​។​

​ស្ត្រី​រូបនេះ​បានដាក់​ពាក្យបណ្តឹង ក្នុង​ឆ្នាំ​២០២០​។ នាង​បាន​ចោទប្រកាន់ថា លោក Gooding បាន​ល្បួង​នាង​ឲ្យ​ទៅ​បន្ទប់​សណ្ឋាគារ​របស់លោក ហើយ​ចាប់រំលោភ​នាង​បន្ទាប់ពី​ពួកគេ​បាន​ជួបគ្នា នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​ទីក្រុង Manhattan តែ​ចុងចោទ​លោក Gooding បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​បាន​និយាយថា ការរួម​ភេទ កើតឡើង​ដោយមាន​ការព្រម​ព្រមព្រៀងគ្នា​។

​ពាក់ព័ន្ធ​នឹង​ករណីនេះ ទាំង​មេធាវី​ដើមចោទ និង​ចុងចោទ មិនបាន​ឆ្លើយតប​ភ្លាមៗ​នោះឡើយ ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​៕​

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm