ប្រតិកម្ម​របស់​ពិភពលោក​ បន្ទាប់ពី​កង​កម្លាំង​អ៊ីស្រាអែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​រង​របួស​ក្នុង​ការ​ឆ្មក់​ចូល​ព្រះវិហារ Al-Aqsa

2021/05/11 06:57:10 pm        182

​ពិភព​លោក៖ ប្រតិកម្ម​​ត្រូវ​បាន​បង្ហាញ​ពី​ជុំវិញ​ពិភពលោក ​បន្ទាប់ពី​ភាព​រំជើបរំជួល​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ Jerusalem ជាទី​ដែល​មនុស្ស​រាប់​រយ​នាក់​បាន​រង​របួស ​ហើយ​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​កងកម្លាំង​អ៊ីស្រាអែល​បាន​ឆ្មក់​ចូល​បរិវេណ​វិហារ​អ៊ីស្លាម Al-Aqsa​។

​នាយករដ្ឋមន្ត្រី​ទួរគី ​លោក Recep Tayyip Erdogan​ បាន​សន្យា​ជំរុញ​ពិភពលោក​ ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ភេរវកម្ម​របស់​អ៊ីស្រាអែល ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​។ កាលពី​ថ្ងៃ​ច័ន្ទ ប្រទេស​អ៊ីរ៉ង់​​បាន​អំពាវនាវ​ដល់​ពិភព​ម៉ូស្លីម​ ឲ្យ​ឆ្លើយតប​ចំពោះ​អំពើ​យង់ឃ្នង និង​ឃោរឃៅ​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដែល​ចេះតែ​កើន​ឡើង​រវាង​នគរបាល​អ៊ីស្រាអែល និង​ក្រុម​អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ន​។ ​រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​ខ្លួន​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ នូវ​ការ​ចូល​លុកលុយ​ថ្មីៗ​របស់​កងកម្លាំង​អ៊ីស្រាអែល​ ចូល​ទៅ​ក្នុង​ព្រះវិហារ​អ៊ីស្លាម Al-Aqsa​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Ned Price បាន​និយាយ​ថា គ្រាប់​រ៉ូ​កែ​ត​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រា​អែល​ថា​ ជា​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ដែល​មិន​អាច​ទទួល​យក​បាន ដោយ​បន្ថែម​ថា សហរដ្ឋអាមេរិកបាន​ចូលរួម​យ៉ាង​ពេញទំហឹង​ ជំរុញ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុង​ទីក្រុង Jerusalem​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​បង្ហាញ​ក្ដី​បារម្ភយ៉ាង​ខ្លាំង ​ចំពោះ​ស្ថានភាព​នៅ​ក្នុង​ទីក្រុង​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល Jerusalem ​ខាងកើត​។​ ប្រទេស​អាល្លឺម៉ង់, ចក្រភព​អង់គ្លេស, បារាំង, រុស្ស៊ី, និង​សហភាព​អឺរ៉ុប​ក៏បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​អំពើ​ហិង្សា​នេះ​ដែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm