ការអំពាវនាវរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ឱ្យបង្កើតអព្ភូតហេតុថ្មីក្នុងការទប់ស្កាត់បញ្ហាប្រែក្លាយជាតំបន់ វាលរហោឋានក្នុងអំឡុងពេលដំណើរទស្សនកិច្ចត្រួតពិនិត្យតំបន់ Bayannur ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីក្នុង ភាគខាងជើងប្រទេសចិន បានជំរុញប្រជាជន ក្នុងតំបន់ឱ្យខិតខំប្រឹងប្រែង ប្រកបដោយនិរន្តរភាព ក្នុងការគ្រប់គ្រង តំបន់កុំឲ្យប្រែក្លាយជាវាលរហោឋាន។
កាលពីព្រឹកថ្ងៃអង្គារ លោក ស៊ី បានទៅពិនិត្យតំបន់ព្រៃឈើរដ្ឋមួយនៅក្នុងស្រុក Linhe ដើម្បីស្វែងយល់ អំពីការ វិវត្តនៅក្នុងកម្មវិធីជម្រកក្រវ៉ាត់ព្រៃឈើនៅតំបន់ភាគខាងជើងទាំងបី (TSFP)។ លោក ស៊ី បានសង្កត់ធ្ងន់ លើភាព ចាំបាច់ក្នុងការទប់ស្កាត់ និងគ្រប់គ្រងកុំឲ្យប្រែក្លាយជាវាលរហោឋានសម្រាប់ការរស់រានមានជីវិត និងការ អភិវឌ្ឍន៍ របស់មនុស្សជាតិ។ លោកបានព្រមានពីហានិភ័យរុញឲ្យមានដំណើរថយក្រោយ ដោយសារ តែការយក ចិត្តទុកដាក់ មិនបានដិតដល់។
ក្នុងដំណើរត្រួតពិនិត្យនោះ លោក ស៊ី ក៏បានសិក្សាអំពីប្រវត្តិនៃតំបន់ព្រៃឈើ និងប្រភេទដើមឈើដែល បានដាំនៅទីនោះផងដែរ។
កំណែលម្អបរិស្ថានអេកូឡូស៊ីក្នុងតំបន់ក៏បានបង្កើនសុភមង្គលរបស់មនុស្ស និងបានពង្រឹងការ តាំងចិត្តរបស់ ពួកគេ ក្នុងការកសាង "មហាកំពែង" ពណ៌បៃតងដែលមិនអាចបំបែកបាននៅភាគខាងជើងប្រទេសចិនផងដែរ៕

