ចិន ៖ ហុងកុង (៧ មិថុនា)៖ ទីផ្សារភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកភាគច្រើនបានកើនឡើងនៅថ្ងៃពុធនេះលើសការរំពឹងទុក ដែលថាប្រទេសចិននឹងចាត់វិធានការជំរុញសេដ្ឋកិច្ចរបស់ខ្លួនហើយដោយសារតែកំណើនភ្លាមៗនៅតារាងសន្ទស្សន៍របស់ក្រុមហ៊ុន Wall Street បានជួយឱ្យមានសភាពធូរស្រាល។
ទីផ្សារអ៊ឺរ៉ុបមើលទៅហាក់ដូចជាមានការប្រុងប្រយ័ត្ន ដោយសន្ទស្សន៍ភាគហ៊ុនក្នុងតំបន់សេដ្ឋកិច្ចប្រាក់អឺរ៉ូ Stoxx-50 កើនឡើង ០,២៣% ។ សន្ទស្សន៍ទីផ្សារភាគហ៊ុននៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា DAX របស់អាល្លឺម៉ង់បានបន្ថែមកំណើន ០,២% ខណៈដែលសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ FTSE របស់អង់គ្លេសស្ទើរតែនៅនឹង។ សន្ទស្សន៍ទីផ្សារភាគហ៊ុននរបស់សហរដ្ឋអាមេរិក S&P 500 បានកើនឡើង ០,១% ពេលចាប់ផ្តើមជួញដូរ។
សន្ទស្សន៍ភាគហ៊ុននានារបស់ប្រទេសចិនបានថយចុះមួយចំនួនបន្ទាប់ពីទិន្នន័យពាណិជ្ជកម្មមានសកម្មភាពចុះខ្សោយកាលពីខែឧសភា។ សន្ទស្សន៍ភាគហ៊ុនគោលស្ទើរគ្មានការប្រែប្រួល ខណៈដែលទីផ្សារភាគហ៊ុន Hang Seng របស់ហុងកុងបានបន្ថែម កំណើន០,៩% ទៀត។
បណ្ដាក្រុមហ៊ុនផលិតរបស់ចិនបានព្យាយាមស្វែងរកតម្រូវការនៅក្រៅប្រទេស ហើយការប្រើប្រាស់ក្នុងស្រុកនៅតែធ្លាក់ចុះ ដោយបង្កើនការរំពឹងទុកនៃជំនួយសម្រាប់សេដ្ឋកិច្ច។ ការនាំចេញបានធ្លាក់ចុះលឿនជាងការរំពឹងទុកកាលពីខែឧសភា ហើយការនាំចូលបានធ្លាក់ចុះ៕

