អង់គ្លេស​ប្រកាស​បើក​ឲ្យ​អ្នកគាំទ្រ​ដល់ ១ម៉ឺន​នាក់អាច​ចូល​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ចាប់ពី​ថ្ងៃទី១៧ ខែឧសភា

2021/05/11 07:29:25 pm        79

​បាល់ទាត់៖ ​អ្នកគាំទ្រ​ដល់ ១​ម៉ឺន​នាក់​នឹង​ត្រូវ​បើក​ឲ្យចូល​ទស្សនា​ផ្ទាល់​ ក្នុង​កីឡដ្ឋាន​នៅ​អង់គ្លេស​ចាប់ពី​ថ្ងៃទី១៧ ខែឧសភា​តទៅ នេះ​បើតាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson​។​

​​ការប្រកាស​បែបនេះ​ក៏​បានន័យថា ​ការប្រកួត​ ២​ជុំ​ចុងក្រោយ​នៃ​ក្របខណ្ឌ English Premier League អ្នកគាំទ្រ​អាច​ចូល​ទស្សនា​បាន តែ​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​។​ ​​ការប្រកួត ២​ជុំ​ចុងក្រោយ​របស់ Premier League គឺ​នៅ​សប្តាហ៍​ថ្ងៃទី១៨-១៩ និង​ថ្ងៃទី២៣ សប្តាហ៍​ចុងក្រោយ​។​ ​​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ COVID-19 នៅ​ចក្រភព​អង់គ្លេស​នៅ​ដើមឆ្នាំ២០២០ រាល់​បាល់ទាត់​នៅក្នុង​ប្រទេស​ត្រូវបាន​ព​ន្យា​រ​ពេល​ក្នុង​ខែមីនា ​ហើយ​មិនបាន​បន្ត​រហូតដល់​ខែមិថុនា​។ ចុងបញ្ចប់​នៃ​រដូវ​កាល ២០១៩/២០២០ បាត់​ទាត់​ក៏​ចាប់ដំណើរការ​ឡើងវិញ​ ដោយ​មិន​អនុញ្ញាតអោយ​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ​។​

​​ក្រោយមក​យុទ្ធនា​ការប្រកួត​រដូវ​កាល ២០២០/២១ បានចាប់ផ្តើម​នៅក្នុង​ខែកញ្ញា​ ដោយ​រាល់​ការប្រកួត​ទាំងអស់​នៅតែ​ត្រូវបាន​លេង​នៅក្នុង​ពហុ​កីឡដ្ឋាន​ទទេ​។ អ្នកគាំទ្រ​ក្រោយមក​ក៏ត្រូវ​បានអនុញ្ញាត​សារជាថ្មី​អោយចូល​ទស្សនា​វិញ ក្នុង​ចំនួន​កំណត់​អាស្រ័យ​លើ​តំបន់​ដែលមាន​កំរិត​ហា​នី​ភ័យ​ឆ្លង​ពី​ទាប​ទៅ​ខ្ពស់​។​ ​​Manchester City ដែលជា​ក្រុម​កំពូល​តារាង​នឹង​អាច​លើក​ពាន Premier League នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន​នៅ​សប្តាហ៍​ចុងក្រោយ ​នៅពេល​ទទួលភ្ញៀវ Everton៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        91
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        104
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm