រ៉ូម ៖ បូរីវ៉ាទីកង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស នឹងវះកាត់ពោះវៀនរបស់ព្រះអង្គនៅរសៀលថ្ងៃពុធ ទី៧ ខែមិថុនានេះនៅមន្ទីពេទ្យ Gemelli ទីក្រុងរ៉ូម។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ក្រុមគ្រូពេទ្យរបស់ព្រះអង្គបានសម្រេចកាលពីពេលថ្មីៗនេះថា ចាំបាច់ត្រូវមានការវះកាត់ ហើយព្រះអង្គត្រូវបានគេរំពឹងថានឹងស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល២ទៅ៣ថ្ងៃ ដើម្បីឲ្យជាសះស្បើយ។
កាលពីខែកក្កដា ឆ្នាំ ២០២១ សម្តេចប៉ាបហ្វ្រង់ស៊ីស បានចំណាយពេល ១០ ថ្ងៃនៅមន្ទីពេទ្យ Gemelli ដើម្បីកាត់ពោះវៀនធំប្រវែង ៣៣ សង់ទីម៉ែត្រ ចេញ។ ព្រះអង្គបានទទួលរងនូវអ្វីដែលបុរីវ៉ាទីកង់បាននិយាយថា គឺជាការរលាកធ្ងន់ធ្ងរ និងពោះវៀនធំរួមតូច។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP ក្នុងខែមករា សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានមានបន្ទូលថា ជំងឺហើមពោះវៀនរបស់ព្រះអង្គ ដែលបានជំរុញឱ្យមានការវះកាត់កាលពីឆ្នាំ ២០២១ បានរើឡើងវិញ ។
បុរីវ៉ាទីកង់បាននិយាយថា សម្តេច ប៉ាប ហ្វ្រង់ស៊ីស មានព្រះជន្ម ៨៦ ព្រះវស្សា បានបង្ហាញព្រះរាជសុខភាពដ៏ល្អប្រសើរនៅព្រឹកថ្ងៃពុធនេះ នៅពេលជួបប្រាស្រ័យជាមួយបរិស័ទរបស់ព្រះអង្គនៅទីលាន St. Peter’s ។ ព្រះអង្គ ក៏មានកិច្ចប្រជុំចំនួនពីរនៅព្រឹកថ្ងៃពុធនេះ មុនពេលវះកាត់ផងដែរ។

