សម្ដេចតេជោលើកទឹកចិត្តក្រុមហ៊ុនចិនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត សិក្សាផ្លូវភ្នំពេញ- សៀមរាប និង សៀមរាប- ប៉ោយប៉ែតឱ្យបានលឿន

2023/06/08 03:04:17 am        133

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការរីករាយចំពោះក្រុមហ៊ុន​សាជីវកម្មស្ពាន​ថ្នល់​ចិនដែល​មានវត្តមាននៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំហើយៗបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងច្រើន ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដោយជោគជ័យហើយក៏បានលើកទឹកចិត្តឱ្យកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក៏ដូចជាសិក្សានូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប និងសៀមរាប -ប៉ោយប៉ែតឱ្យបាន​លឿនដើម្បី​បម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។

សម្តេចតេជោ ហ៊ុនសែន បានលើកឡើងបែបនេះខណៈសម្តេចបានអនុញ្ញាតឱ្យលោក ទូ ហ្វី(DU Fei) ប្រធាន ក្រុមហ៊ុន​សាជីវកម្មស្ពានថ្នល់ចិនចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពនារសៀលថ្ងៃទី៧មិថុនានេះ។

ក្នុងជំនួបនេះ​លោក ទូ ហ្វី បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោដែល​បានដល់កិត្តិយស​ជាគណៈអធិបតី​បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខាក្របខណ្ឌ ផ្លូវល្បឿនលឿន​ភ្នំពេញ-សៀមរាបនិងសៀមរាប-ប៉ោយប៉ែត។

ឆ្លៀតក្នុងឱកាសនោះលោក ទូ ហ្វី បានប្តេជ្ញាចិត្តថាក្រុមហ៊ុននឹងជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ឲ្យបានលឿនដែលអាចធ្វើទៅបាននិងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប​និងសៀមរាប-ប៉ោយប៉ែត ក្នុងរយៈពេលដ៏ខ្លីប្រមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោបានសំដែងនូវការរីករាយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់​ចិននៅ​ព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង២០ឆ្នាំមកហើយៗ ចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើន ជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានយ៉ាងជោគជ័យ។ សម្ដេចតេជោបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើការសិក្សាផ្លូវ​ល្បឿនលឿនភ្នំពេញ-សៀមរាប និង សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm