ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ក្រោយទាហានអ៊ីស្រាអែលវាយឆ្មក់ចូលទីក្រុង Ramallah របស់ប៉ាឡេស្ទីន

2023/06/08 04:49:08 pm        111

អ៊ីស្រាអែល៖ ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់ដ៏កម្រចូលក្នុងទីក្រុង Ramallahរបស់ជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank ដែលត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាអ្វីដែលខាងយោធាបាននិយាយថាជាប្រតិបត្តិការមួយក្នុងការកម្ទេចចោលផ្ទះសម្បែងរបស់ពួកសកម្មប្រយុទ្ធ។ 

ភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ក្បួនយោធាដ៏ធំមួយបានទៅដល់ទីក្រុង Ramallah ជាកន្លែងដែលរដ្ឋាភិបាលប៉ាឡេស្ទីន កំពុងដឹកនាំការប្រមូលផ្ដុំជនជាតិប៉ាឡេស្ទីន រាប់រយនាក់ក្នុងតំបន់នោះ។

សាក្សីឃើញហេតុការណ៍ បាននិយាយថា យុវជនប៉ាឡេស្ទីនមួយចំនួន បានគប់ដុំថ្មទៅលើកងកម្លាំងអ៊ីស្រាអែល ដែលបានបាញ់គ្រាប់កាំភ្លើងគ្រាប់ពិត គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមនេះ ។ ធុងសំរាមនានា ត្រូវបានដុតដើម្បីបិទផ្លូវ ខណៈស៊ីរ៉ែនរថយន្តគិលានសង្រ្គោះបានបន្លឺឡើង។ 

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្ស៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស រួមទាំងមនុស្ស៣នាក់រងបួសដោយសារគ្រាប់កាំភ្លើង។ 

ទាហានអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុង Ramallah ដើម្បីកម្ទេចចោលជម្រករបស់ក្រុមភេរករ ដែលបានវាយប្រហារដោយគ្រាប់បែកនៅក្នុងទីក្រុង Jerusalem កាលពីខែវិច្ឆិកាឆ្នាំមុន ។ 

ការបំផ្ទុះផ្ទួនគ្នា២លើក ដែលបានសម្លាប់មនុស្ស២នាក់ រួមទាំងយុវជនអ៊ីស្រាអែលសញ្ជាតិកាណាដាម្នាក់ និង បណ្ដាលឲ្យមនុស្ស១៤នាក់ រងរបួស ជាអ្វីដែលនគរបាលបាននិយាយថា ជាការបំផ្ទុះគ្រាប់បែកកែច្នៃ ដែលបាន បំផ្ទុះនៅចំណតរថយន្តក្រុងជិតច្រកចេញទីក្រុងនេះ និងនៅចំណុចផ្លូវបំបែកទៅកាន់តំបន់សាងសង់ទីលំនៅមួយរបស់អ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm