ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Imran Khan កាលពីថ្ងៃពុធ បានបដិសេធនៅក្នុងទីក្រុង Lahore ពីការជាប់ពាក់ព័ន្ធតាមការចោទប្រកាន់លើលោក បន្ទាប់ពីនគរបាលបានកំណត់ជាផ្លូវការក្នុងការជាប់ពាក់ព័ន្ធជាមួយឃាកម្មដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលើមេធាវីម្នាក់ ដែលកំពុងស្វែងរកការចោទប្រកាន់ពីបទញុះញង់មកលើរូបលោក។

នគរបាលបានចុះបញ្ជី ការញុះញុងចំពោះករណីឃាតកម្ម លើអតីតវីរបុរសកីឡាគ្រីឃីត លោក Khan មានអាយុ៧០ឆ្នាំ ដែលប្រឈមបទចោទប្រកាន់រាប់សិបករណី ចាប់តាំងពីការបណ្តេញលោកចេញនៅក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅក្នុងសភា កាលពីខែមេសា ឆ្នាំមុន។ លោក Abdur Razaq ជាមេធាវីដែលត្រូវបានធ្វើឃាត បានដាក់បណ្តឹងនៅតុលាការ ស្វែងរកការចោទប្រកាន់ពីបទញុះញង់ឲ្យមានការប៉ះបោរប្រឆាំងនឹងលោកKhan សម្រាប់ការរំលាយរដ្ឋាភិបាលរបស់លោក បន្ទាប់ពីញ្ញាតិដកសេចក្តីទុកចិត្ត។នគរបាលនិយាយថា លោក Razaq កំពុងធ្វើដំណើរទៅកាន់តុលាការ កាលពីថ្ងៃអង្គារ ពេលនោះខ្មាន់កាំភ្លើងជិះម៉ូតូមួយគ្រឿង បានបាញ់សម្លាប់លោក។ យោងតាមរបាយការណ៍របស់នគរបាលដែលត្រូវបានគេដាក់បណ្តឹង និងបានឃើញដោយសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កូនប្រុសរបស់លោក Razaq លោក Siraj Ahmad ដែលជាមេធាវីដែរនោះ បានប្រាប់នគរបាលថា ឪពុករបស់លោកត្រូវបានសម្លាប់ដោយមនុស្សមិនស្គាល់អត្តសញ្ញាណ ដោយមានការញុះញុងពីអតីតនាយករដ្ឋមន្ត្រី។ គេនៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើមានការជាប់ពាក់ព័ន្ធដែរឬទេរវាងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ និងលោក Khan។ កាលពីសប្តាហ៍មុន លោក Khan ត្រូវបានដោះលែងឲ្យនៅក្រៅឃុំលើបទចោទប្រកាន់ភេរវកម្ម ពីការញុះញុងឲ្យមានអំបើហិង្សាប្រឆាំងយោធា ដោយក្រុមអ្នកគាំទ្រដែលធ្វើការតវ៉ា បន្ទាប់ពីលោក ត្រូវបានចាប់ឃ្លួន និងឃុំខ្លួនកាលពីថ្ងៃទី៩ ខែឧសភា ក្នុងបណ្តឹងអំពើពុករលួយ៕