អាមេរិក៖ប្រហែល ១០០ លានឆ្នាំមុន នៅក្នុងរដ្ឋដ៏ធំមួយដែលពេលនេះគឺរដ្ឋ Utah របស់សហរដ្ឋអាមេរិក ជាបង ប្អូនជីដូនមួយរបស់ដាយណូស័រចំពុះទាមានប្រវែង ១០ហ្វីត ឬស្មើប្រវែង ៣ ម៉ែត្រ ធ្លាប់ជាសត្វដែល ទំពារស៊ីដើមរុក្ខជាតិរឹង និងស្លឹក ដោយប្រើធ្មេញដ៏រឹងមាំ និងថ្គាមដ៏មានថាមពលរបស់វា។
ប្រហែលជាប្រើពេលយូរណាស់ដើម្បីបញ្ជាក់ថាពិភពលោកធ្លាប់ស្គាល់ប្រភេទសត្វ ដែលវាកំពុងផ្លាស់ប្តូរ។ ប៉ុន្តែសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រដែលទើបពិពណ៌នាអំពីប្រភេទសត្វដែលបានរកឃើញថ្មីនេះ ហ្វូស៊ីលរបស់វាផ្តល់តម្រុយអំពីជីវិតក្នុងកំឡុងពាក់កណ្តាលនយុគ ដាយណូស័រគ្រីតាសូស(Cretaceous) ដែលមានអាយុកាលពី ៦៦ លានទៅ១៤៥ លានឆ្នាំមុន ខណៈការកើនឡើងនៃសីតុណ្ហភាពខ្យល់ និងកម្រិតទឹកសមុទ្របានផ្លាស់ប្តូរជម្រកព្រៃឈើនៅលើដី។
សត្វស៊ីរុក្ខជាតិជាអាហារឬ រុក្ខាសី គឺជាដាយណូស័រ អ័រនីថូផត(ornithopods) ដំបូង ជាក្រុមនៃដាយណូស័ររុក្ខាសី ទ្វេបាទ(ជើងពីរ)។ នៅចុងបញ្ចប់នៃយុគដាយណុស័រគ្រីតាសូស(Cretaceous) សត្វអ័រនីថូផតបានក្លាយទៅ ជារុក្ខាសីដែលទទួលបានជោគជ័យបំផុតក្នុងយុគនោះឯង រួមទាំងសត្វដាយណូស័រចំពុះទា ជួនកាលគេហៅថា គោនៃយុគគ្រីតាសូស (Cretaceous) និង ប្រភេទដាយណូស័រមានស្នែង គ្រីស្ទីត ប៉ារ៉ាសូរ៉ូឡូផាស( Crested Parasaurolophus) ក្នុងចំណោមសត្វដទៃទៀត។
ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃទី ៧ ខែមិថុនានៅក្នុងសារព័ត៌មានវិទ្យាសាស្ត្រ PLOS One ថា ដាយណ័ស័រ អ័រនីថូផត បានបង្ហាញខ្លួនជាលើកដំបូងក្នុងកំឡុងយុគដាយណូស័រ ជូរ៉ាស៊ីក (Jurassic) ដែលមានអាយុកាល ២០១,៣លានឆ្នាំទៅ១៤៥លានឆ្នាំមុន ហើយទោះបីជាប្រភេទសត្វ ដំបូងៗធ្លាប់ជារឿង ធម្មតានៅ ទូទាំងអាមេរិក ខាងជើងក៏ដោយ ក៏ចំនួនដាយណូស័រទាំងនោះបានថយចុះ និងងាប់នៅពេលដែលផែនដីឡើងកម្តៅ។ ហ្វូស៊ីលថ្មី ទាំងនេះផ្តល់ភស្តុតាងដែលថាពូជពង្សដើមមួយចំនួននៅតែបន្តកើតមានទោះបីជាអាកាសធាតុប្រែប្រួលក៏ដោយ៕

ប្រហែលជាប្រើពេលយូរណាស់ដើម្បីបញ្ជាក់ថាពិភពលោកធ្លាប់ស្គាល់ប្រភេទសត្វ ដែលវាកំពុងផ្លាស់ប្តូរ។ ប៉ុន្តែសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រដែលទើបពិពណ៌នាអំពីប្រភេទសត្វដែលបានរកឃើញថ្មីនេះ ហ្វូស៊ីលរបស់វាផ្តល់តម្រុយអំពីជីវិតក្នុងកំឡុងពាក់កណ្តាលនយុគ ដាយណូស័រគ្រីតាសូស(Cretaceous) ដែលមានអាយុកាលពី ៦៦ លានទៅ១៤៥ លានឆ្នាំមុន ដោយសារការកើនឡើងនៃសីតុណ្ហភាពខ្យល់ និងកម្រិតទឹកសមុទ្របានផ្លាស់ប្តូរជម្រកស្លឹកឈើនៅលើដី។
សត្វស៊ីរុក្ខជាតិជាអាហារឬ រុក្ខាសី គឺជាដាយណូស័រ អ័រនីថូផត(ornithopods) ដំបូង ជាក្រុមនៃដាយណូស័ររុក្ខាសីទ្វេបាទ(ជើងពីរ)។ នៅចុងបញ្ចប់នៃយុគដាយណុស័រគ្រីតាសូស(Cretaceous) សត្វអ័រនីថូផតបានក្លាយទៅជារុក្ខាសីដែលទទួលបានជោគជ័យបំផុតក្នុងយុគនោះឯង រួមទាំងសត្វដាយណូស័រចំពុះទា ជួនកាលគេហៅថា គោនៃយុគគ្រីតាសូស (Cretaceous) និង ប្រភេទដាយណូស័រមានស្នែង គ្រីស្ទីត ប៉ារ៉ាសូរ៉ូឡូផាស( Crested Parasaurolophus) ក្នុងចំណោមសត្វដទៃទៀត។


ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃទី ៧ ខែមិថុនានៅក្នុងសារព័ត៌មានវិទ្យាសាស្ត្រ PLOS One ថា ដាយណ័ស័រ អ័រនីថូផត បានបង្ហាញខ្លួនជាលើកដំបូងក្នុងកំឡុងយុគដាយណូស័រ ជូរ៉ាស៊ីក (Jurassic) ដែលមានអាយុកាល២០១,៣លានឆ្នាំទៅ១៤៥លានឆ្នាំមុន ហើយទោះបីជាប្រភេទសត្វដំបូងៗធ្លាប់ជារឿងធម្មតានៅទូទាំងអាមេរិកខាងជើងក៏ដោយ ក៏ចំនួនដាយណូស័រទាំងនោះបានថយចុះ និងងាប់នៅពេលដែលផែនដីឡើងកម្តៅ។ ហ្វូស៊ីលថ្មីទាំងនេះផ្តល់ភស្តុតាងដែលថាពូជពង្សដើមមួយចំនួននៅតែបន្តកើតមានទោះបីជាអាកាសធាតុប្រែប្រួលក៏ដោយ៕