សុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាព ដើរតួនាទីសំខាន់ចំពោះសុខភាព និងការធ្វើអាជីវកម្ម

2023/06/08 08:31:44 pm        285

ភ្នំពេញ៖ មន្រ្តីជំនាញលើកឡើងថា សុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាព ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងជាកត្តាចាំបាច់សម្រាប់ការធ្វើអាជីវកម្ម ដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើកឡើងថា ទាក់ទង់បញ្ហាចំណីអាហារនេះ នៅក្នុងវិបត្តិកូវីដ ១៩, វិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុជាដើម ក៏កម្ពុជានៅតែមានលទ្ធភាពផលិត ជាពិសេសវិស័យម្ហូបអាហារដែលមានគុណភាព សម្រាប់ការផ្គត់ផ្គង់លើទីផ្សារ។ តែទោះជាយ៉ាងណាបញ្ហានេះ គឺត្រូវការចូលរួមបន្ថែមទៀត ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ឲ្យម្ហូបអាហារនៅកម្ពុជាមានសុវត្ថិភាព និងគុណភាព សម្រាប់បម្រើការហូបចុក និងបម្រើដល់សន្តិសុខស្បៀងក្នុងស្រុក។

លោកស្រី Maria Theresa S. Medialdia ប្រធាននាយកដ្ឋានអភិវឌ្ឍកសិកម្ម និងពាណិជ្ជកម្ម នៃវិទ្យាស្ថាន​មេគង្គ លើកឡើងនៅក្នុងវេទិកាសុវត្ថិភាពចំណីអាហារ ស្តីពីការជំរុញកំណើននៃវិស័យ​ផលិតផលកសិកម្មនៅកម្ពុជា តាមរយៈការបង្កើតអនុលោមស្តង់ដារចំណីអាហារ នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា ​សុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាព បានដើរតួនាទីយ៉ាងសំខាន់​លើការធានា​សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ចំណែកស្តង់ដារ មិនត្រឹមតែការពារអ្នកប្រើប្រាស់លើផលិតផលអាហារ ដែលអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវក្របខ័ណ្ឌសម្រាប់អាជីវកម្ម ការប្រកួតប្រជែងជាសកល និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកស្រី បន្តថា សុវត្ថិភាពចំណីអាហារមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារសុខភាពសាធារណៈ និងបង្ការជំងឺដែលបណ្តាលមកពីអាហារ ក្នុងនោះចំពោះប្រទេសកម្ពុជាក៏បានជួបប្រទះ នឹងបានផ្ទុះឡើងនៃជំងឺដោយសារចំណីអាហារផងដែរ ដូច្នេះការពង្រឹងស្តង់ដារសុវត្ថិភាពចំណីអាហារ និងគុណភាព គឺជាការចាំបាច់ សម្រាប់ការវិភាគលើចំណីអាហារគ្រោះថ្នាក់ និងការត្រួតពិនិត្យពី (HACCP) និង ISO:22000 ដើម្បីផ្តល់នូវវិធីសាស្រ្តជាប្រព័ន្ធក្នុងការកំណត់ និងគ្រប់គ្រងគ្រោះថ្នាក់ជីវសាស្ត្រគីមី និងរូបវន្តក្នុងដំណើរការផលិតអាហារ ពីកសិដ្ឋានរហូតដល់ការហូបចុក។

ជុំវិញស្តង់ដារចំណីអាហារសនេះ ឯកឧត្តម ចាន់ សូផា អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងឲ្យដឹងថា វិទ្យាស្ថានស្តង់ដារកម្ពុជា គឺជាអង្គភាពមួយ នៃការបើករបាំងបច្ចេកទេស ចំពោះពាណិជ្ជកម្ម សម្រាប់ការងារផ្សព្វផ្សាយ និងជូនដំណឹងអំពីសកម្មភាព និងការងារពាក់ព័ន្ធនឹងស្តង់ដារូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោមនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងគិតមកដល់ពេលនេះ កម្ពុជាមានស្ដង់ដារផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារវេចខ្ចប់ជាមុន មានចំនួនជាង ៣០០ស្ដង់ដារហើយ បច្ចុប្បន្នវិទ្យាស្ថាននៅតែបន្តអនុម័តយកស្តង់ដារផ្សេងៗបន្ថែមទៀត ដើម្បីការឆ្លើយតបទៅនិងការប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm