កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម សហការជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

2023/06/08 08:39:09 pm        211

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ បានទទួលពិភាក្សាការងារជាមួយ ឯកឧត្តម ថានី ប៊ិន អាម៉េដ អាល ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមនៅទីស្តីការក្រសួង ។ ក្នុងជំនួបនេះភាគីទាំងពីរបានលើកពីកិច្ចសហប្រតិបត្តិការអនុវត្តខ្លឹមអនុសារណៈជំរុញចលនាទេសចរ និងក្នុងវិនិយោគទុនក្នុងវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិបានបញ្ចប់ទៅ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា បច្ចុប្បន្នកម្ពុជា មានតំណាងស្ថានទេសចរណ៍ប្រចាំនៅទីក្រុង ឌូបៃ ហើយគ្រប់អ្នកវិនិយោគ នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម គឺអាចអញ្ជើញទៅទំនាក់ទំនង​តំណាង​ស្ថានទេសចរណ៍កម្ពុជា នោះ ដើម្បីសាកសួរព័ត៌មាន និងភ្ជាប់ការងារវិនិយោគពីអេមីរ៉ាត់អារ៉ាប់រួម មកកម្ពុជាកាន់តែច្រើនថែមទៀត។

នៅក្នុងជំនួបនេះឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ថ្លែងថា អេមីរ៉ាត់អារ៉ាប់រួម នឹងសម្របសម្រួលឲ្យល្អបំផុតក្នុងការជំរុញចលនាទេសចរ និងការវិនិយោគពី អេមីរ៉ាត់អារ៉ាប់រួម មកកម្ពុជា និងពីកម្ពុជាទៅអេមីរ៉ាត់អារ៉ាប់រួម ជាពិសេសជំរុញការតភ្ជាប់ជើងហោះ​ហើរត្រង់កម្ពុជា អេមីរ៉ាត់អារ៉ាប់រួមឲ្យបានច្រើនថែមទៀត។

ក្រោយជំនួបនេះដែរ ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ក៏បានថ្លែងថា ៖ នៅពេលនេះ កម្ពុជា បាននិងកំពុងអនុវត្តច្បាប់លើកទឹកចិត្តច្រើនដល់បណ្តាអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា និងផ្តល់ឱកាសល្អៗជាច្រើនក្នុងការវិនិយោគផងដែរ ។

នៅក្នុងជំនួបនេះដែរ ភាគីកម្ពុជា អេមីរ៉ាត់អារ៉ាប់រួម ក៏បានជំរុញធ្វើបច្ចុប្បន្នភាព ខ្លឹមសារ​អនុសារណៈការ​យោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុង​វិស័យទេសចរណ៍ឲ្យ​បានច្រើនថែមទៀត ជាពិសេសគឺជំរុញការតភ្ជាប់ជើងហោះហើរ​រវាងប្រទេសទាំងពីរឲ្យបានច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        1
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        86
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm