ក្រុមសិល្បៈជាង៣ពាន់នាក់ត្រៀមខ្លួនរួចរាល់ សម្តែងសិល្បៈទស្សនីយភាពអស្ចារ្យថ្ងៃបិទអាស៊ានប៉ារ៉ាហ្គេម

2023/06/08 08:49:30 pm        194

ភ្នំពេញ៖ ក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការពារជាតិ និងតំណាងក្រុមយុវជនស្ម័គ្រចិត្តប្រមាណជាង៣ ០០០នាក់ បាននាំគ្នាហាត់របាំសិល្បៈទៅតាមផ្នែករៀងៗខ្លួន ដើម្បីត្រៀមបង្ហាញទស្សនីយភាពដ៏អស្ចារ្យ នៅក្នុងថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ក្រុមគ្រូបង្ហាត់សិល្បៈ និងក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែមិថុនា បានថ្លែងថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលក្រុមសិល្បៈទាំងអស់គ្នាបានធ្វើការហ្វឹកហាត់របាំសិល្បៈថ្មីជាច្រើនទម្រង់ និងតាមផ្នែករៀងៗខ្លួន ដើម្បីត្រៀមខ្លួនឡើងបង្ហាញទស្សនីយភាពសិល្បៈខ្មែរ និងអាស៊ាន នៅថ្ងៃបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅល្ងាចថ្ងៃស្អែកនេះនេះ។

ក្រុមយុវជនស្ម័គ្រចិត្តថ្លែងថា មកដល់ពេលនេះ ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ បានហ្វឹកហាត់រួចរាល់ និងត្រៀមខ្លួនឡើងសម្តែងទស្សនីយភាពសិល្បៈជាមួយក្រុមសិល្បៈជាមួយបងៗ ​និងប្អូនៗ ដែល​ជាក្រុមសិល្បៈអាជីព ហើយទស្សនីយភាពថ្ងៃបិទប៉ារ៉ាហ្គេមនោះ នឹងមានភាព​អស្ចារ្យ​ប្លែក​ពីព្រឹត្តិការណ៍បើកបិទ ​ស៊ីហ្គេមកន្លងមក។

ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា នៅថ្ងៃបិទព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២នេះ នឹងបង្ហាញឈុតឆាកទស្សនីយភាពអស្ចារ្យថ្មីប្លែក ចំនួន៦ទស្សនីយភាព​ធំៗ ហើយ គ្រប់ទស្សនីយភាពទាំងនោះទី១ មានអត្ថន័យចង់បង្ហាញពី​ការចងចាំ​អនុស្សាវរីយ​ល្អ ការទទួលបដិសណ្ឋារកិច្ចល្អ ប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ទី៣ ការសម្តែងរបស់ក្រុមយុវជនគឺចង់បង្ហាញ​ពីចលនាការងារស្ម័គ្រចិត្តក្នុងចង្វាក់បេះដូងតែមួយ ​ក្នុងទទួលបដិសណ្ឋាកិច្ចជូនភ្ញៀវបានល្អប្រសើរ ទី៣ ​ចង់បង្ហាញពីកម្ពុជា ​សូមអរគុណ ថ្នាក់ដឹកនាំ ប្រតិភូ ​និងអត្តពលិកអាស៊ាន ដែលបានអញ្ជើញ​មកកម្ពុជា​ធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម​ និងអាស៊ានប៉ារ៉ាហ្គេមដំណើរការបានជោគជ័យ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm